មនុស្សធំវ័យចាប់ពី ៦០ឆ្នាំឡើងទៅគួរតែចាក់វ៉ាក់សាំងបង្ការជំងឺរឺម ដែលជាជំងឺបង្កការកន្ទួលដែលឈឺចាប់ខ្លាំង ហើយបង្កឡើងដោយវីរុសដូចគ្នានឹងវីរុសបង្កជំងឺអ៊ុតស្វាយដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកធ្លាប់កើតជំងឺអ៊ុតស្វាយកាលពីក្មេង វីរុសនេះប្រហែលជាសម្ងំក្នុងខ្លួនដោយិមនបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ហើយក៏អាចរើឡើងវិញបង្កជាជំងឺរើមតែម្តងទៅ។
អាការៈរបស់ជំងឺរើមមានដូចជា កន្ទួលពងបែក រមាស់ អស់កម្លាំង និងក្តៅខ្លួន។ មធ្យោបាយដ៏ល្អបមផុតក្នុងការបង្ការជំងឺរើម គឺការចាក់វ៉ាក់សាំងបង្ការជំងឺនេះតែម្តង។ អ្នកដែលកើតជំងឺរើមគឺមានការឈឺចាប់មិនសូវខុសគ្នានឹងការឈឺចាប់ពេលសម្រាលកូន ឬមានគ្រួសក្នុងតម្រងនោមឡើយ។
ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការចាក់វ៉ាក់សាំងបង្ការជំងឺនេះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមានជំងឺឆ្លងណាមួយ ចូរឲ្យអ្នកដទៃដឹងផង ជាពិសេសបើសិនជានរណាម្នាក់ដែលមានទំនាក់ទំនងជាមួយអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ៕