ការនោមដែលឈឺចាប់ខ្លាំង គឺជាអាការៈញឹកញាប់មួយនៃការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ ប៉ុន្តែបើសិនជាអ្នកមានបញ្ហានេះហើយ យកល្អគួរតែទៅឲ្យពេទ្យធ្វើការវាយតម្លៃ និងព្យាបាលឲ្យបានលឿនផងដើម្បីចង់ដឹងថា វាជាអ្វីឲ្យពិតប្រាកដក្រៅពីការបង្ករោគក្នុងផ្លូវទឹកម៉ូត្រ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុដែលនាំឲ្យមានការឈឺចាប់ខ្លាំងក្នុងពេលនោមអាចជាអ្វីផ្សេងទៀតដូចជា៖
- ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
- ផលរំខាននៃការប្រើប្រាស់ថ្នាំដូចជា ថ្នាំព្យាបាលជំងឺមហារីកជាដើម
- សម្រាប់ស្រ្តីវិញ វាអាចជាការកើតគីសនៅក្រពេញអូវ៉ែ ឬការរលាកទ្វារមាស
- ជាមយយគ្នានេះដែរ វាអាចជាការមានប្រតិកម្មជាមួយនឹងផលិតផលថែរក្សាប្រដាប់ភេទស្រ្តី ទឹករំអិល សាប៊ូ ក្រដាសអនាម័យ ឬថ្នាំពន្យាកំណើតក៏មានដែរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- គ្រួសក្នុងតម្រងនោម៕