តើអ្នកអាចសម្អាត និងថែរក្សាតម្រងនោមខ្លួនឯងដូចម្តេចទៅ? មធ្យោបាយដ៏ល្អនោះគឺថា អ្នកអាថែរក្សាសុខភាពទូទៅខ្លួនឯងបានតាមរយៈការជ្រើសរើសរបៀបរស់នៅដែលផ្តល់សុខភាព និងញ៉ាំអាហារផ្តល់សុខភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរស់នៅផ្តល់សុខភាពមានដូចជា ញ៉ាំទឹកឲ្យបានច្រើន ហាត់ប្រាណ និងញ៉ាំអាហារមានតុល្យភាព។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអាហារល្អមួយចំនួនដែលអ្នកអាចញ៉ាំដើម្បីថែរក្សាសុខភាពតម្រងនោមបានកាន់តែល្អ៖

ផ្លែប៉ោម

មែនហើយផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយទាញជាតិពុលពីក្នុងផ្លូវក្រពះពោះវៀនបានមុនពេលរាងកាយបឺតស្រូបវាចូលទៅក្នុងចរន្តឈាម ហើយក៏បន្ថយការងាររបស់តម្រងនោមថែមទៀតដែរ។ ផ្លែប៉ោមក៏ជួយបញ្ចុះកូឡេស្តេរ៉ុល និងការរលាកដែរ។ 

ផ្លែបឺរី

ផ្លែឈឺប្រភេទនេះមានកាឡូរីទាប តែមានសារធាតុ Phytonutrients និងអង់ទីអុកស៊ីដង់មួយចំនួនដែលអាចជួយបង្ការការខូចខាតរបស់កោសិកាតម្រងនោម និងសាច់តម្រងនោមបាន។ វាក៏បន្ថយការរលាកបានដែរ។ 

ខ្ទឹមស

ខ្ទឹមសគឺជាអាហារមានប្រសិទ្ធភាព និងអាចជួយព្យាបាលជំងឺតម្រងនោមបានយ៉ាងអស្ចារ្យថែមទៀត។ វត្តមានរបស់សារធាតុ Allicin ក្នុងខ្ទឹមស មាននាទីជួយប្រឆាំងការរលាក សម្លាប់បាក់តេរី សម្លាប់មេរោគផ្សិត ដែលវាសុទ្ធសឹងតែជួយតម្រងនោមបោសម្អាតជាតិពុលទាំងអស់។ 

ខ្ញី

ខ្ញីត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលការបង្ករោគនៅតម្រងនោមដែរ។ វត្តមានរបស់ Gingerols ក្នុងមឺមខ្ញីគឺជាភ្នាក់ងារប្រឆាំងនឹងបាក់តេរីដែលអាចជួយទប់ស្កាត់ការរាលដាលរបស់បាក់តេរីចូលទៅក្នុងតម្រងនោមបាន។ 

បន្លែពណ៌បៃតង

បន្លែពណ៌បៃតងផ្ទុកទៅដោយសារធាតុ Folate វីតាមីន C, K ជាតិសរសៃ និងជីវជាតិ Phytonutrients ផ្សេងៗជាច្រើនទៀត ដែលអាចបន្ថយសម្ពាធឈាម សម្ពាធលើតម្រងនោម ប្រឆាំងការរលាក និងរក្សាតុល្យភាពជាតិស្ករក្នុងឈាម។ 

ម្ទេសប្លោកពណ៌ក្រហម

ម្ទេសប្លោកមួយប្រភេទនេះមានជាតិប៉ូតាស្យូមទាបដែលអាចជារឿងពិបាកសម្រាប់អ្នកមានជំងឺតម្រងនោម។ ជាមួយគ្នានេះដែរ វាមានសារធាតុ Folate វីតាមីន C, B6 និងជាតិសរសៃយ៉ាងល្អ។ វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដែលដើរតួនាទីជួយជំរុញដល់លំហូរឈាម បង្កើនថាមពល និងការរំលាយអាហារ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សារធាតុ Lycopene ដែលមានក្នុងម្ទេសប្លោកពណ៌ក្រហម គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយសម្រាប់ជួយឲ្យតម្រងនោមមានសុខភាពល្អ ខណៈពេលដែឡវាជួយបង្ការការខ្សោយតម្រងនោមបានផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង