ប្រឈមមុខនឹងបញ្ហាស្ត្រេស គឺមិនល្អសោះឡើយសម្រាប់មនុស្សគ្រប់រូប។ ក្រៅពីប៉ះពាល់ដល់អារម្មណ៍ ស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភចំពោះប្រព័ន្ធភាពស៊ាំរាងកាយ, បេះដូង,
ឆ្អឹង, សម្ពាធឈាម និងប្រសិទ្ធិភាពខួរក្បាលផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វីធីដ៏ល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងភាពតានតឹងក្នុងអារម្មណ៍ គឺសម្រាកអោយបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ទោះជាយ៉ាងណា ក៏នៅមានអារម្មណ៍មួយចំនួនដែលអាចកាត់បន្ថយបំបាត់ស្ត្រេសបានយ៉ាងប្រសើរ។ ថាតើអាហារអ្វីខ្លះទៅជួយបំបាត់ស្ត្រេសឆាប់រហ័ស? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានទប់ទល់នឹងភាពតានតឹងក្នុងអារម្មណ៍ ៖

១. ក្រូច និងផ្លែបឺរ

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រសិទ្ធិភាពជួយបំបាត់ស្ត្រេស។ បរិមាណនៃវីតាមីន C ក្នុងផ្លែក្រូចអាចជម្រុញប្រព័ន្ធភាពស៊ាំនៃរាងកាយទប់ស្កាត់ការទទួលរងឥទ្ធិពលពីភាពស្ត្រេសចំពោះរាងកាយ។ វាក៏ប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ហើយត្រូវបានបញ្ចេញនៅពេលអ្នកតានតឹងក្នុងអារម្មណ៍។ ផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិរ៉ែ, វីតាមីន, ជាតិសសៃ, ប៉ូតាស្យូម និងប្រូតេអ៊ីនដែលជួយកម្ចាត់អ័រម៉ូនស្ត្រេស ហើយរក្សាសុខភាពខូួរក្បាល និងសសៃប្រសាទល្អប្រសើរ។

២. តែបៃតង

មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជំងឺអារម្មណ៍។ វាមានឥទ្ធិពលលើផ្លូវចិត្ត និងរាងកាយ ដោយការទទួលទានតែបៃតងជាប្រចាំ គឺអាចផ្ដល់នូវសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ ប្រសិនបើអ្នកមិនចូលចិត្តតែបៃតង អ្នកអាចទទួលទានតែខ្មៅជំនួសវិញ ដោយវាមានឥទ្ធិពលល្អដូចគ្នា។ តែបៃតងជាជម្រើសនៃភេសជ្ជៈប្រសើរបំផុតសម្រាប់អ្នកជក់បារី និងទទួលទានគ្រឿងស្រវឹង។

៣. ទឹកដោះគោ

អ្នកដែលទទួលទាន​​​ទឹកដោះគោទៀងទាត់ គឺមិនងាយនឹងប្រឈមមុខជាមួយបញ្ហាស្ត្រេសឡើយ។ ទឹកដោះគោត្រឹមតែ ១កែវមានផ្ទុកបរិមាណខ្ពស់នៃវីតាមីន, ជាតិរ៉ែ, ប្រូតេអ៊ីន, កាល់ស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយសារធាតុទាំងអស់នេះមានប្រសិទ្ធិភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបញ្ចេញដោយភាពតានតឹងក្នុងរាងកាយ។

៤. ត្រីសាលម៉ុន

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសាលម៉ុនក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាល​​​ដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។ ត្រីសម្បូរខ្លាញ់ដទៃទៀតដូចជា ត្រីធូណា, ត្រីសាឌីន និងត្រី mackerel ក៏មានប្រសិទ្ធភាពប្រសើរដែរ។

៥. សូកូឡាខ្មៅ

សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការបង្កើននូវសារធាតុគីមីផ្សេងៗក្នុងខួរក្បាលដែលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡាដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយពីបញ្ហាឆាប់ខឹងឆេវឆាវ និងតានតឹងក្នុងអារម្មណ៍បានយ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់។

៦. បាយអង្ករសម្រូប

ជាប្រភពដ៏ប្រសើរនៃវីតាមីន B ដែលជួយកាត់បន្ថយភាពតានតឹង និងលើកកម្ពស់អារម្មណ៍ល្អគួរអោយកត់សម្គាល់។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ឆាប់ខឹង ឬឧស្សាហ៍ស្ត្រេស ចូរសាកល្បងទទួលទានបាយអង្ករសម្រូប៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង