ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញថាបេះដូងអ្នកមានបញ្ហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកឡើងដល់ជាន់ទី៣ ស្រាប់តែពិបាកដកដង្ហើម បេះដូងលោតញាប់ ដោយសម្រាក១០នាទីឡើងលើ ទើបត្រឡប់មកភាពដើមវិញ។ នេះជាបញ្ហាដែលអ្នកគួរតែប្រយ័ត្ន។
- នៅពេលដែលអ្នកប្រែជាខ្ជិល គ្មានចិត្តអំណត់ ហើយឆាប់ហត់ជាងមុន មានន័យថា បេះដូងអ្នកកំពុងតែមានបញ្ហាហើយ ដោយអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលអ្នកគេង ហើយមានអារម្មណ៍ថាពិបាកដកដង្ហើម ដោយត្រូវការខ្នើយខ្ពស់ដើម្បីទ្រក ទើបងាយស្រួលដកដង្ហើម ក៏ជាមុខសញ្ញាដែលអ្នកគួរតែប្រយ័ត្នដែរ ព្រោះបេះដូងកំពុងតែមានបញ្ហាហើយ។
- ពេលដែលអ្នកគេង តែងមានអារម្មណ៍ថាថប់ៗដង្ហើម ឬដកដង្ហើមញាប់ ដោយត្រូវការអង្គុយ ទើបងាយស្រួលដកដង្ហើមមកវិញ ក៏អ្នកគួរតែប្រយ័ត្នដែរ ព្រោះបេះដូងអ្នកអាចមានគ្រោះថ្នាក់បាន។
- នៅពេលដែលអ្នកមិនបានហាត់ប្រាណដោយប្រើចលនាធំ បែរជាបែកញើសខ្លាំងផ្នែកក បាតដៃ ខ្នង ឬបាតជើង អ្នកគួរតែប្រយ័ត្ន និងពិនិត្យឲ្យបានច្បាស់ ទើបអ្នកអាចការពារបេះដូងអ្នកបានល្អ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855