កូឡេស្តេរ៉ុលគឺជាជាតិខ្លាញ់ក្នុងឈាមមួយប្រភេទដែលរាងកាយត្រូវការដើម្បីថែរក្សាកោសិកាឲ្យមានសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាត្រូវបានផលិតចេញពីក្នុងថ្លើម ហើយក៏បានមកពីចំណីអាហារផងដែរ។ កូឡេស្តេរ៉ុលក្នុងឈាមយើងមានពីរប្រភេទគឺ កូឡេស្តេរ៉ុលអាក្រក់ LDL និងកូឡេស្តេរ៉ុលល្អ HDL។ កាលណាមានចំនួនកូឡេស្តេរ៉ុលអាក្រក់ច្រើនពេក វាអាចបណ្តាលឲ្យកកជាប់សរសៃឈាមអាក់ទែ និងប្រឈមកាន់តែខ្ពស់នឹងជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
គ្រូពេទ្យប្រហែលជាណែនាំឲ្យធ្វើតេស្តមើលចំនួនកូឡេស្តេរ៉ុលក្នុងឈាម ជាផ្នែកមួយនៃការពិនិត្យសុខភាពទូទៅ ឬបើសិនជាអ្នកមានកត្តាប្រឈមមុខយ៉ាងហោចណាស់មួយនៃកត្តាប្រឈមមុខដូចខាងក្រោមនេះ៖
- លើសសម្ពាធឈាម
- ជំងឺទឹកនោមផ្អែមប្រភេទទី២
- ជក់បារី
- ធាត់
- កង្វះការហាត់ប្រាណ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- របបអាហារសម្បូរជាតិខ្លាញ់ Saturated Fat ពេក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855