នៅពេលនិយាយដល់ថ្លើមខូច មនុស្សភាគច្រើនតែងតែគិតថា មកពីការញ៉ាំគ្រឿងស្រវឹងច្រើនៗពេក។ ថ្វីបើរឿងនេះវាមិនខុសមែន តែគ្រូពេទ្យបានបញ្ជាក់ថា ការខូចខាតរបស់ថ្លើមក៏អាចកើតឡើងដោយសារតែរឿងផ្សេងក្រៅពីគ្រឿងស្រវឹងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះបើសិនជាអ្នកចង់ដឹងកាន់តែខ្លាំងថា មូលហេតុអ្វីខ្លះដែលធ្វើឲ្យថ្លើមខូចជាញឹកញាប់នោះ ចូរតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖

ការបង្ករោគ

វីរុសក្នុងមជ្ឈដ្ឋានជុំវិញខ្លួនអាចជ្រាតចូលទៅក្នុងរាងកាយ ហើយក៏បង្កបញ្ហាដល់ថ្លើមបានដែរ។ នៅពេលការបង្ករោគកើតឡើង ការរលាកថ្លើមអាចនឹងកើតឡើងបន្ត រហូតដល់មុខងាររបស់វាថយចុះ។ ការឆ្លងការបង្ករោគដោយវីរុសរលាកថ្លើមប្រភេទ A, B និង C គឺជាដើមហេតុចំបងនាំឲ្យថ្លើមខូចដែរ។ 

ការធាត់ជ្រុល

ដការប្រមូលផ្តុំជាតិខ្លាញ់ច្រើនក្នុងខ្លួនដោយសារតែធាត់ អាចនឹងធ្វើឲ្យកកកុញជាតិខ្លាញ់ក្នុងថ្លើម រហូតដល់ក្លាយជាជំងឺខ្លាញ់រុំថ្លើមដែរ។ ករណីបែបនេះគឺជាផលវិបាកមួយធ្ងន់ធ្ងរណាស់ ដែលអាចនាំឲ្យថ្លើមខូចបានយ៉ាងងាយ។ ករណីខ្លះ វាអាចដោយសារតែការកើនឡើងជាតិស្ករក្នុងឈាម ឬជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង។ 

មហារីកថ្លើម

ជំងឺមហារីកថ្លើមមានផលវិបាកធ្ងន់ធ្ងររបស់វាច្រើនណាស់ ហេតុដូច្នេះហើយវាគួរតែជារឿងមួយដែលត្រូវការការយកចិត្តទុកដាក់ឲ្យមែនទែន។ អ្នកជំនាញនិយាយថា រឿងមួយចំនួនដែលនាំឲ្យប្រឈមខ្ពស់នឹងជំងឺមហារីកថ្លើមនោះគឺ ការបង្ករោគនៅថ្លើមរយៈពេលយូរ ជំងឺទឹកនោមផ្អែម និងញ៉ាំគ្រឿងស្រវឹងច្រើនៗ។ ហើយវាក៏ជាអ្វីដែលនាំឲ្យថ្លើមខូចដែរ។ 

ហ្សែន

វាគឺជារឿងញឹកញាប់មួយដែលថា មានបញ្ហាសុខភាពច្រើនប្រភេទខុសៗគ្នាដែលកើតឡើងជាលក្ខណៈគ្រួសារ ដោយសារតែហ្សែនចម្លងពីឪពុកម្តាយទៅកូនចៅតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្នុងនោះដែរ ការខូចថ្លើមពេលខ្លះក៏អាចកើតឡើងដោយសារតែហ្សែនបានដែរ។ ឧទាហរណ៍ មានជំងឺមួយឈ្មោះថា Wilson’s Disease ដែលសម្គាល់ដឹងតាមរយៈការកកកុញច្រើននៃជាតិទងដែងក្នុងសរីរាង្គជាច្រើននៃរាងកាយ ហើយក៏មានថ្លើមក្នុងនោះដែរ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង