ដោយសារតែអ្នកមានជំងឺបាក់ទឹកចិត្តមិនមែនមានន័យថា អ្នកគួរតែលេបថ្នាំប្រឆាំងការបាក់ទឹកចិត្តទាំងអស់ឡើយ។ វាមិនខុសពីថ្នាំផ្សេងៗឡើយ ការលេបថ្នាំបាក់ទឹកចិត្តសុទ្ធតែមានផលរំខាន និងផលវិបាករបស់វា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឹថា មានវិធីព្យាបាលការបាក់ទឹកចិត្តដោយខ្លួនឯងច្រើនណាស់ក្រៅពីលេបថ្នាំ ហើយក្នុងនោះការហាត់ប្រាណគឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ផងដែរ។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីលំហាត់ប្រាណមួយចំនួនដែលអ្នកជំងឺបាក់ទឹកចិត្តគប្បីអនុវត្ត៖
ការដើរ
ការដើរគឺជាលំហាត់ប្រាណដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ ដោយសារតែវាងាយធ្វើឲ្យសន្លាក់ធ្វើការបានល្អ ហើយក៏អស្ចារ្យសម្រាប់សុខភាពបេះដូង និងប្រព័ន្ធបេះដូងសរសៃឈាមដែរ។ ដោយសារតែការដើរមិនមែនជារឿងពិបាក ដូច្នេះវានឹងផ្តល់ភាពកាន់តែងាយស្រួលសម្រាប់អ្នកបាក់ទឹកចិត្ត។ អ្នកអាចជ្រើសរើសការដើរនេះយ៉ាងហោចណាស់ ២០នាទីក្នុងមួយដង ហើយត្រូវធ្វើវាឲ្យបានរាល់ថ្ងៃ។ ពេលវេលាដែលត្រូវចៀសវាងការដើរគឺនៅចន្លោះម៉ោង ១០ព្រឹក ដល់ម៉ោង ៤រសៀល។
ការរត់
អ្នកវិទ្យាសាស្រ្តជឿថា ការរត់នឹងជួយឲ្យរាងកាយបញ្ចេញសារធាតុគីមីធម្មជាតិក្នុងខួរក្បាលដើម្បីជួយឲ្យមានអារម្មណ៍ល្អ។ ជាមួយគ្នានេះដែរ ការរត់នឹងធ្វើឲ្យថយចុះការឈឺចាប់ក្នុងរាងកាយ ថប់អារម្មណ៍ និងបាក់ទឹកចិត្តផង។ ទោះបីជាយ៉ាងណាក៏ដោយ ការរត់អាចជារឿងពិបាកជាងការដើរទៅវិញទេ ព្រោះត្រូវការប្រើកម្លាំងច្រើនជាង។
ហាត់យូហ្គា
តាមពិតទៅ ការហាត់យូហ្គាគឺជាការផ្សំគ្នានូវវិធីសាស្រ្តពីយ៉ាងដែលអ្នកបាក់ទឹកចិត្តអាចទទួលបានប្រយោជន៍ខ្លាំង នោះគឺការហាត់ប្រាណផង និងតាំងសមាធិផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ហេតុដូច្នេះហើយទើបការយូហ្គាជាទឿងទាត់ល្អចំពោះអ្នកដែលថប់អារម្មណ៍។
ក្បាច់តៃជិ
វាមិនសូវខុសគ្នានឹងការហាត់យូហ្គាទេ ក្បាច់តៃជិគឺជាទម្រងនៃការហាត់ប្រាណមួយប្រភេទដែលទន់ភ្លន់ និងល្អបំផុតសម្រាប់មនុស្សគ្រប់គ្នាដែលចង់រស់នៅកន្លែងស្ងប់ស្ងាត់ក្រោយពីនឿយហត់ពីការងារ។ អ្នកជំនាញបាននិយាយថា ហេតុផលមួយដែលក្បាច់តៃជិជួយដល់ការបាក់ទឹកចិត្តគឺ វាច្រើនតែត្រូវបានគេហាត់ជាក្រុមៗ៕