កម្រិតនៃជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់បង្កឲ្យកើតមានបញ្ហានៃជំងឺរលាកសន្លាក់ឆ្អឹងមួយហៅថា ជំងឺរលាកសន្លាក់ហ្គោដ (gout) ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីទប់ស្កាត់បញ្ហានៃជំងឺនេះ ការជ្រើសរើស ឬរក្សាបាននូវរបបអាហារត្រឹមត្រូវ និងការទទួលទានថ្នាំតាមវេជ្ជបញ្ជា គឺសំខាន់ណាស់។ ប៉ុន្តែតើអ្នកធ្លាប់ដឹងឬអត់ថា មានភេសជ្ជៈបែបធម្មជាតិមួយអាចបំបាត់អាការៈឈឺចាប់ និងកម្ចាត់កម្រិតនៃជាតិអាស៊ីតអ៊ុយរិកបាន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីភេសជ្ជៈបែបធម្មជាតិមួយប្រភេទដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការដោះស្រាយកាត់បន្ថយអាការៈឈឺសន្លាក់ និងឡើងជាតិអាស៊ីតអ៊ុយរិក ៖

– គ្រឿងផ្សំ ៖ ម្នាស់ចិតជាដុំៗចំនួន ១ ពែង, សាច់ក្រូចថ្លុង ១ ផ្លែ, ត្រសក់ ១ ផ្លែ, ខ្ញី ១ មើម (ប្រមាណ ៥cm) និងទឹក។

– របៀបធ្វើ ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនក្រឡុក រួចកិនក្រឡុកអោយម៉ដ្ឋ សឹមទទួលទានជាប្រចាំមុនពេលអាហារ។

– អត្ថប្រយោជន៍ 

១. ត្រសក់

ក្រៅពីជាប្រភពដ៏ប្រសើរនៃជាតិសសៃ ត្រសក់ក៏មានលក្ខណៈសម្បត្តិកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃអាស៊ីតអ៊ុយរិក និងទប់ស្កាត់ការរលាកដែលបណ្ដាលមកពីជំងឺរលាកសន្លាក់គួរអោយកត់សម្គាល់ផងដែរ។

២. ខ្ញី

ខ្ញីជួយរាងកាយក្នុងការកម្ចាត់ចោលនូវជាតិពុលផ្សេងៗ និងកាត់បន្ថយការរលាក។

៣. ក្រូចថ្លុង

មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយប្រយុទ្ធប្រឆាំងការរលាក និងកាត់បន្ថយអាការៈឈឺចាប់សន្លាក់។

៤. ម្នាស់

ជាប្រភពដ៏ប្រសើរនៃសារធាតុ bromelain ដែលជួយបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាក៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង