ជឿទៅ!!! គ្មាននរណាចូលចិត្តពាក្យថាសត្វល្អិតក្នុងខ្លួនទេ ប៉ុន្តែការដែលមានសត្វល្អក្នុងខ្លួន ក៏អាចកើតមានលើមនុស្សដែលមានសុខភាពល្អដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះទំនងជាអាចកើតឡើងលើក្មេងៗតូចៗ ដែលលេងដីច្រើនពេក ជាពិសេសមុនពេលរាងកាយពួកគេបង្កើតជាប្រព័ន្ធភាពស៊ាំ ហើយក៏ជាហេតុនាំឲ្យគេងាយនឹងឈឺដែរ។ 

ការធ្វើដំណើរទៅក្រៅប្រទេស ឬការបោះតង់ ឬការរស់នៅក្នុងមជ្ឈដ្ឋានមួយដែលថ្មី តែមានភាពកខ្វក់ច្រើន អ្នកនឹងប្រឈមការឆ្លងជំងឺ។ ប្រព័ន្ធភាពស៊ាំពេលខ្លះក៏ពិបាកនឹងទប់ទល់លើបញ្ហាអស់ទាំងនេះដែរ ទោះបីជារស់នៅស្អាតយ៉ាងណាក៏ដោយ។ កាលណាក្នុងខ្លួនមានព្រូន ឬសត្វល្អិតច្រើន វានឹងផលិតជាកាកសំណល និងជាតិពុលផ្សេងៗ ទៅក្នុងខ្លួនវិញ។ 

ខាងក្រោមនេះគឺជាអាការៈមួយចំនួនដែលអាចគិតថា ក្នុងពោះវៀនអ្នកកំពុងតែមានសត្វល្អិតច្រើន ឬជាតិពុលច្រើនណាស់ហើយ៖

  • មានបញ្ហាក្រពះច្រើន
  • មានអារម្មណ៍ល្ហិតល្ហៃ ងាយអស់កម្លាំង
  • មិនសូវឃ្លានអាហារ ឬស្រកទម្ងន់ទាំងសាច់ដុំ និងខ្លាញ់ក្រោមស្បែក
  • កង្វះជាតិដែក ឬមានអារម្មណ៍ថាខ្លួនឯងស្លេកស្លាំង
  • ទោះបីជាញ៉ាំអាហារផ្តល់សុខភាព និងហាត់ប្រាណហើយក៏ដោយ ក៏នៅតែមានអារម្មណ៍មិនស្រួលខ្លួនដដែល(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • គ្រឺតធ្មេញនៅពេលកំពុងតែគេង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង