ការឈឺចាប់ក្នុងពេលមករដូវ គឺជាហេតុផលធម្មជាតិមួយដែលកើតឡើងលើមនុស្សស្រីគ្រប់គ្នាទាំងអស់ ហើយវាក៏ជាអ្វីដែលនាំឲ្យស្រ្តីជាច្រើនតែងតែរស់នៅមិនសប្បាយចិត្ត និងកើតទុក្ខជារៀងរាល់ខែ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយ វាតែងតែមានសំណួរដដែលៗចេញពីស្រ្តីគ្រប់គ្នាថា ហេតុអ្វីបានជាការមករដូវរបស់ខ្ញុំមានការឈឺចាប់ខ្លាំងបែបនេះ? សម្រាប់ចម្លើយវិញគឺអាចនឹងមានការប្រែប្រួលច្រើន ប៉ុន្តែមានហេតុផលមួយចំនួនតូចប៉ុណ្ណោះដែលធ្វើឲ្យការឈឺចាប់ក្នុងពេលមករដូវកើតមានជាញឹកញាប់។
អតុល្យភាពជាតិរ៉ែក្នុងខ្លួន
ជាតិកាលស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម មាននាទីសម្របសម្រួលដល់មុខងារសាច់ដុំទាំងអស់ក្នុងរាងកាយ។ ប៉ុន្តែកាលណា ជាតិរ៉ែទាំងនេះមិនមានតុល្យភាពហើយ វាពិតជាអាចបណ្តាលឲ្យសាច់ដុំធ្វើការខុសធម្មតា ឬរឹងជាប់ ដែលជាហេតុនាំឲ្យឈឺចាប់ខ្លាំង។
ជញ្ជាំងរបស់ស្បូនគឺជាសាច់ដុំ ដែលវានឹងកន្ត្រាក់ដើម្បីបញ្ចេញសារធាតុទាំងអស់ក្នុងស្បូនចេញមកខាងក្រៅជារៀងរាល់ខែនោះគឺពេលដែលមករដូវតែម្តង។ បើសិនជាតុល្យភាពរបស់កាលស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមមិនកើតមានទេ ការមករដូវនឹងមានការឈឺចាប់កាន់តែខ្លាំង ដោយសារតែសាច់ដុំនៅជញ្ជាំងស្បូនរឹងជាប់។
រលាកពោះវៀន
ពោះវៀនធំស្ថិតនៅខាងស្តាំនិងខាងក្រោយស្បូន។ បើសិនជាពោះវៀននេះរងការរលាក ហើយស្បូនត្រូវការកន្ត្រាក់ក្នុងពេលមករដូវទៀត ពោះវៀនដែលរលាកនោះនឹងបង្កការរលាកកាន់តែខ្លាំង និងធ្វើឲ្យឈឺចាប់កាន់តែខ្លាំង។ ការមានប្រតិកម្មនឹងអាហារដូចជា ទឹកដោះគោអាចធ្វើឲ្យពោះវៀនរលាកកាន់តែខ្លាំង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះចូរចៀសវាងអាហារពេលនេះផងដើម្បីកុំឲ្យការឈឺចាប់ក្នុងពេលមករដូវកាន់តែខ្លាំង។
អតុល្យភាពអ័រម៉ូន
អតុល្យភាពរវាងអ័រម៉ូនអេស្ត្រូជែន និងប្រូជេស្តេសរ៉ូន អាចបណ្តាលឲ្យមុខងាររបស់សាច់ដុំស្បូនធ្វើការមិនបានល្អដែឬ។ កត្តាដែលនាំឲ្យមានវិបត្តិបែបនេះមានដូចជា របបអាហារ មុខងាររបស់ថ្លើម និងការកង្វះវីតាមីន ឬជាតិរ៉ែក្នុងខ្លួន៕