ជំងឺខ្លាញ់រុំថ្លើមកើតឡើងនៅពេលខ្លាញ់មានការកកកុញក្នុងសាច់ថ្លើម ដែលជាសរីរាង្គដ៏សំខាន់ក្នុងការច្រោះជាតិពុលក្នុងឈាមដែលបានមកពីផ្លូវរំលាយអាហារ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺនេះអាចកើតចេញពីការញ៉ាំគ្រឿងស្រវឹងច្រើន ៗឬមិនទាក់ទងនឹងគ្រឿងស្រវឹងសោះក៏មានដែរ។ បើសិនជាអ្នកមានជំងឺនេះមែន មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបន្ថយឥទ្ធិពលរបស់ជំងឺនេះដូចជា៖
- កាត់បន្ថយការញ៉ាំអាហារមានជាតិប្រៃ និងផ្អែម ព្រមទាំងញ៉ាំបន្លែ ឬផ្លែឈើឲ្យបានច្រើន និងគ្រាប់ធញ្ញជាតិ
- ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A និង B ជំងឺផ្តាសាយ និងជំងឺរលាកសួត Pneumococcus។ បើសិនជាអ្នកមានជំងឺរលាកថ្លើម អ្នកទំនងជាអាចមានជំងឺខ្សោយថ្លើមថែមទៀត
- ចូរហាត់ប្រាណជាទៀងទាត់ ព្រោះវាអាចជួយសម្រកទម្ងន់ និងបន្ថយការកកកុញខ្លាញ់ក្នុងថ្លើមបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរនិយាយជាមួយគ្រូពេទ្យមុនពេលលេបថ្នាំបំប៉នគ្រប់យ៉ាង ព្រោះវាក៏អាចធ្វើឲ្យប៉ះពាល់ដល់មុខងារថ្លើមដែរ៕