មនុស្សគ្រប់គ្នាចៀសមិនផុតឡើយក្នុងការជួបអាការៈរាករូសយ៉ាងហោចណាស់ម្តងដែរក្នុងជីវិត។ ថ្វីបើមានកត្តាច្រើនអាចនាំឲ្យរាកក៏ដោយ តែភាគច្រើនគឺជាការបង្ករោគដោយបាក់តេរី និងវីរុស។ ការរាករូសលើកុមារច្រើនតែបង្កឡើងដោយវីរុសឆ្លង Rotavirus តែបាក់តេរីដូចជា Salmonella និង Escherichia Coli ក៏អាចធ្វើឲ្យរាករូសលើមនុស្សគ្រប់វ័យដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរាករូសច្រើនតែបាត់ទៅវិញដោយខ្លួនឯងដោយមិនបាច់ព្យាបាលនៅរយៈពេលពីរបីថ្ងៃក្រោយ ប៉ុន្តែយើងមានមធ្យោបាយខ្លះដេលអាចជួយបំបាត់រោគសញ្ញានេះ ហើយក៏ជួយឲ្យការរាករូសបាត់ទៅវិញលឿនដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះពីរយ៉ាងដែលអ្នកត្រូវចាំក្នុងពេលរាកម្តងៗគឺ បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យគ្រប់ និងចៀសវាងការធ្វើឲ្យរាករូសកាន់តែខ្លាំង។ ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីគន្លឹះព្យាបាលការរាករូសដែលអ្នកអាចព្យាបាលដោយខ្លួនឯងបាន៖
ញ៉ាំទឹក
ការញ៉ាំទឹកគឺជារឿងសំខាន់បំផុតដែលត្រូវធ្វើបើសិនជាអ្នកកំពុងតែរាក ដោយសារតែរាងកាយខ្សោះជាតិទឹកលឿន។ ដូច្នេះហើយការញ៉ាំទឹកជាញឹកញាប់គឺជារឿងដែលត្រូវធ្វើ។ អ្នកអាចជ្រើសរើសការញ៉ាំទឹកធម្មតា ឬញ៉ាំភេសជ្ជៈដែលមានជាតិរ៉ែដូចជា ទឹកអូរ៉ាលីត្រ ទឹកដូង ឬភេសជ្ជៈលេងកីឡា ដោយសារតែវាមានជាតិរ៉ែច្រើនសម្រាប់បង្គ្រប់នូវអ្វីដែលបាត់បង់។
យ៉ាអួរ
យ៉ាអួរគឺជាអាហារដ៏អស្ចារ្យសម្រាប់អ្នករាក។ យ៉ាអួរផ្ទុកទៅដោយបាក់តេរីមានជីវិតដូចជា Lactobacillus Acidophilus និង Bifidobacterium ដែលអស្ចារ្យសម្រាប់ស្តារឡើងវិញនូវចំនួនបាក់តេរីល្អៗក្នុងពោះ និងទប់ស្កាត់ការរាករូសផង។
ចៀសវាងអាហារដែលធ្វើឲ្យរាកខ្លាំង
ចូរពិនិត្យមើលអ្វីដែលអ្នកញ៉ាំ និងចៀសឲ្យឆ្ងាយពីអាហារដែលអាចធ្វើឲ្យអាការៈអ្នកកាន់តែធ្ងន់ធ្ងរដូចជា អាហារសម្បូរខ្លាញ់ ទឹកដោះគោ ភេសជ្ជៈមានជាតិហ្គាស ភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង។
ខ្ញី
ខ្ញីត្រូវបានគេប្រើប្រាស់សម្រាប់បញ្ហាក្រពះពោះវៀន និងការឈឺពោះរយៈពេលយូរណាស់មកហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរញ៉ាំតែខ្ញីប្រមាណ ២ ទៅ ៣ដងក្នុងមួយថ្ងៃដើម្បីបំបាត់ការរាករូសឲ្យបានលឿន។ អ្នកក៏អាចថែមទឹកឃ្មុំខ្លះបានដែរបើសិនជាចូលចិត្តផ្អែម៕