ការថែរក្សាស្បែកមានន័យថា វាគួរតែមានលក្ខណៈទន់ រលោង និងគ្មានបញ្ហាជំងឺស្បែកអ្វីទាំងអស់ ដូច្នេះតើគួរធ្វើរបៀបណាទៅ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលជាដំណឹងល្អនោះគឺថា អ្នកនៅតែអាចទទួលបានស្បែកដ៏មានសុខភាពល្អនៅពេលដែលអ្នកអាចអនុវត្តគន្លឹះងាយៗខាងក្រោមនេះបាន៖
កុំជក់បារី
មនុស្សភាគច្រើនស្វែងរកការជក់បារីដោយសារតែស្រ្តេស។ ថ្វីបើមនុស្សភាគច្រើនយល់ថា វាជារឿងមានប្រយោជន៍មែន តែទម្លាប់បែបនេះនឹងប៉ះពាល់ដល់សុខភាពស្បែកបាន។ នៅពេលអ្នកជក់បារី សរសៃឈាមដែលនៅស្រទាបខាងក្រៅរបស់ស្បែកនឹងរួមតូច ដែលជាហេតុនាំឲ្យលំហូរឈាមថយចុះ និងបង្កជាបញ្ហាស្បែក និងជ្រីវជ្រួញបាន។
លាបថ្នាំក្រែមផ្តល់សំណើមដល់ស្បែក
គន្លឹះក្នុងការថែរក្សាស្បែកឲ្យនៅស្រស់ស្អាតគឺលាបក្រែមផ្តល់សំណើម ព្រោះវានឹងជួយតោងជាតិទឹកក្នុងខ្លាញ់ ដើម្បីថែរក្សាស្បែកឲ្យនៅមានសំណើម និងរលោង។
បន្ថយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
ការចំណាយពេលច្រើនពេកក្រោមពន្លឺព្រះអាទិត្យអាចធ្វើឲ្យខូចខាតដល់ស្បែកបាន។ មែនហើយ ពន្លឺព្រះអាទិត្យអាចផ្តល់ជាវីតាមីន D ប៉ុន្តែការនៅក្រោមពន្លឺនេះច្រើនពេក អាចប៉ះពាល់ដល់សុខភាពស្បែកបាន ជាពិសេសប្រឈមខ្ពស់នឹងជំងឺមហារីកស្បែក ស្បែកស្ងួត និងជំងឺស្បែកផ្សេងៗទៀត។ អ្នកអាចបង្ការបញ្ហានេះបានតាមរយៈការលាបឡេការពារកម្តៅព្រះអាទិត្យ។
ឲ្យពេទ្យពិនិត្យ
សម្រាប់អ្នកដែលមានបញ្ហាខាងលើហើយ អ្នកអាចធ្វើការពិនិត្យសុខភាពជាមួយគ្រូពេទ្យ ឬអ្នកជំនាញខាងរោគសើស្បែកដើម្បីព្យាបាលវាភ្លាមៗ។
គ្រប់គ្រងស្រ្តេស
មនុស្សគ្រប់គ្នាដឹងហើយថា ស្រ្តេសអាចប៉ះពាល់ដល់សុខភាយើង រួមទាំងស្បែកដែរ។ នៅពេលស្រ្តេស មនុស្សយើងងាយនឹងកើតមុន មានថ្នក់ក្រោមភ្នែក និងស្បែកមើលទៅឆាប់ចាស់ណាស់។ អ្នកពិតជាអាចមើលឃើញលទ្ធផលបាននៅលើកក្រោយនៅពេលអ្នកមិនអាចគ្រប់គ្រងស្រ្តេសបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកចង់ថែរក្សាស្បែកឲ្យមើលទៅមានសុខភាពល្អ អ្នកត្រូវតែរៀបចំជីវិតយ៉ាងណាដើម្បីបន្ថយស្រ្តេសឲ្យបានច្រើនបំផុត។
ផ្តោតសំខាន់ទៅលើរបបអាហារ
បើសិនជាអាហារដែលអ្នកកំពុងតែញ៉ាំនោះភាគច្រើនជាអាហារកៃឆ្នៃ អ្នកប្រហែលជាត្រូវពិចារណាផ្លាស់ប្តូរវា និងត្រូវបញ្ចូលជាបន្លែ ផ្លែឈើ សាច់ និងអាហារសមុទ្របន្ថែមដើម្បីប្រាកដថា អ្នកទទួលបានវីតាមីន និងជាតិរ៉ែបានគ្រប់គ្រាន់ទៅតាមតម្រូវការស្បែក៕