ការបាត់បង់ឈាមមិនថាដោយសារមូលហេតុអ្វីក៏ដោយ គឺត្រូវទទួលបានការបំពេញបន្ថែម ឬជំនួសវិញភ្លាមប្រសិនបើអាចទៅរួចក្រោយពេលអ្នកទទួលការព្យាបាលត្រឹមត្រូវ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្នាំបង្កើនការផលិតឈាមអាចរកបានមិនខ្វះឡើយ ប៉ុន្តែក៏នៅមានវិធីជាច្រើនផ្សេងទៀតដែលប្រសើរជាងការពឹងផ្អែកលើថ្នាំដើម្បីជំនួស ឬបំពេញបន្ថែមនូវបរិមាណនៃឈាមដែលបានបាត់បង់។ គួរបញ្ចាក់ផងដែរថា ការបាត់បង់ឈាមក៏មានន័យថា កម្រិតនៃជាតិដែកធ្លាក់ចុះគួរអោយកត់សម្គាល់ហើយវាអាចនឹងបង្កហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហម ឬកង្វះជាតិដែក។ ទោះជាយ៉ាងណា កុំបារម្ភពេក! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកចាំបាច់គួរទទួលទាន ឬរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីបង្កើនកោសិកាគ្រាប់ឈាមបានឆាប់រហ័ស ៖

១​​​. ត្រី, សាច់ និងថ្លើម

ត្រី, សាច់ និងថ្លើម គឺជាអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។ ដូច្នេះហើយទើបការរួមបញ្ចូលត្រី, សាច់ និងថ្លើមក្នុងរបបអាហារប្រចាំថ្ងៃ ជាវិធីដ៏ល្អបំផុតមួយដើម្បីបង្កើនកម្រិតជាតិដែកដែលនឹងជម្រុញដល់ការផលិតកោសិកាគ្រាប់ឈាមក្រហមទប់ស្កាត់ដោះស្រាយបញ្ហានៃជំងឺខ្វះគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។

២. ទឹកដូង

ប្រសិនបើអ្នកទើបនឹងបានបរិច្ចាគឈាមរួច នោះវិធីដ៏លឿនបំផុតមួយដើម្បីជំនួសឈាមឡើងវិញ គឺការទទួលទានទឹកដូង។ នោះក៏ព្រោះតែបរិមាណនៃជាតិប៉ូតាស្យូមក្នុងទឹកដូងមានប្រសិទ្ធិភាពអាចជួយបំពេញបន្ថែមឈាមដែលអ្នកបានបាត់បង់យ៉ាងឆាប់រហ័ស។

៣. ទទួលទានអាហារផ្សំឡើងពីទឹកដោះគោ

ក្រៅពីកាល់ស្យូម អាហារប្រភេទនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន B1 និង B2 ដែលជួយបំពេញបន្ថែមឡើងវិញនូវឈាមដែលបាត់បង់បានយ៉ាងប្រសើរ។

៤. បន្លែផ្លែឈើ

កុំភ្លេចរួមបញ្ចូលបន្លែផ្លែឈើក្នុងរបបអាហារប្រចាំថ្ងៃរប​​​ស់អ្នកដើម្បីអាចទទួលបាននូវសារធាតុចិញ្ចឹមសំខាន់ៗ រួមបញ្ចូលទាំងសារធាតុ folate, វីតាមីន C, វីតាមីន B1, B6, B12 និងវីតាមីន K។ វីតាមីន C ជាសារធាតុចិញ្ចឹមដ័មានឥទ្ធិពលបំផុតមួយដែលទទួលខុសត្រូវជួយដល់រាងកាយក្នុងស្រូបយកនូវជាតិដែក ខណៈដែលវីតាមីន B12 និងសារធាតុ folate ចាំបាច់សម្រាប់បង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម។ រីឯវីតាមីន K វិញមានប្រសិទ្ធិភាពជួយអោយឈាមកក ខណៈដែលវីតាមីន B1 និង B6 ទទួលខុសត្រូវក្នុងការរក្សាកោសិកាឈាមក្រហមអោយមានសុខភាពល្អ។

៥. គ្រាប់ធញ្ញជាតិ 

ក្រៅពីមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ហើយនោះ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ប្រសើរនៃជាតិដែក, វីតាមីន B និងសារធាតុ folate ដែលចាំបាច់ក្នុងការផលិតកោសិកាគ្រាប់ឈាមផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង