ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើដែលអាចទទួលបានក្នុងខែក្រោយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ឆ្នាំរកា

ក្នុងខែ៤ អ្នកនឹងមានគេនាំលុយមកឲ្យដល់ផ្ទះ ថែមទាំងមានអ្នកជួយច្រើនទៀតផង។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបអ្នកអាចក្លាយជាអ្នកមានបានក្នុងខែក្រោយនេះ។ ជាពិសេស ផ្លូវលាភរបស់អ្នកក៏គ្មាននរណាអាចរារាំងបានដែរ។

ឆ្នាំកុរ

ខែ៤ ជាខែដែលអ្នកមិនថាប្រកបរបរអ្វីទេ សុទ្ធតែអាចទទួលបានជោគជ័យទាំងអស់ ថែមទាំងអាចចំណេញបានប្រាក់ធំទៀតផង។ ជាពិសេស គណនីសន្សំប្រាក់របស់អ្នកនឹងអាចរីកធំជាងមុន ធ្វើឲ្យអ្នកមិនខ្វះលុយទៀតទេ។

ឆ្នាំខាល

ខែក្រោយ ជាខែដែលអ្នកមានគេនាំដំណឹងល្អចូលមក ធ្វើឲ្យអ្នកមានប្រាក់កើនឡើងជាលំដាប់។ ជាពិសេស ផ្លូវទ្រព្យរបស់អ្នកក៏កំពុងតែចាំអ្នកដើរទៅរកផងដែរ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ ទើបអាចប្រមូលបានទ្រព្យខ្ពស់ចូលមក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)