និយាយដល់រឿងកម្ពស់ យើងទាំងអស់គ្នាសុទ្ធតែប្រាថ្នាចង់បានខ្ពស់ស្រឡះ ព្រោះតែវាមានគុណសម្បត្តិច្រើន។ ការដែលខ្ពស់មិនត្រឹមតែមើលឃើញអ្វីខ្ពស់ៗដោយងាយទេ តែក៏អាចផ្តល់ទំនុកចិត្តក្នុងការរស់នៅកាន់តែស្រួលដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះបើសិនជាអ្នកកំពុងតែស្វែងរកវិធីសាស្រ្តគ្រប់យ៉ាងដើម្បីលូតកម្ពស់មែននោះ ខ្ញុំសូមណែនាំនូវវិធីសាស្រ្តធម្មជាតិមួយចំនួនតូចដែលវាទំនងជាអាចជួយបានច្រើន៖
ហាត់ប្រាណ
វិធីសាស្រ្តដ៏ល្អបំផុតដើម្បីពន្លូតកម្ពស់ គឺការហាត់ប្រាណ ឬលេងកីឡាជាទៀងទាត់។ កាលណាអ្នកមានភាពសកម្មខាងផ្លូវកាយច្រើន នោះរាងកាយនឹងត្រូវការថាមពលកាន់តែច្រើន ដែលជាហេតុនាំឲ្យអ្នកញ៉ាំអាហារសម្បូរជីវជាតិដើ ម្បីប៉ះប៉ូវនូវអ្វីដែលខ្វះខាត។ ដូច្នេះកាលណាសាច់ដុំ និងឆ្អឹងធ្វើការកាន់តែខ្លាំងបែបនេះ វាក៏ជំរុញដល់ការលូតលាស់កាន់តែច្រើនបានដែរ។
ពង្រឹងប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំដើរតួនាទីសំខាន់ណាស់ក្នុងការជួយឲ្យមនុស្សយើងលូតកម្ពស់ ជាពិសេសកាលណាអ្នកស្ថិតក្នុងដំណាក់កាលនៃការលូតលាស់តែម្តង។ ការដែលមានប្រព័ន្ធភាពស៊ាំរឹងមាំ មានន័យថា អ្នកនឹងមានការការពារគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងការបង្កជំងឺ ហើយរឹងតែមិនបាច់បារម្ភអំពីការលូតកម្ពស់ថែមទៀតផង។
ញ៉ាំអាហារដែលត្រឹមត្រូវ
ជីវជាតិគ្រប់គ្រាន់គឺជារឿងសំខាន់នៅពេលនិយាយដល់ការលូតកម្ពស់ ដូច្នេះយកល្អគួរតែពិនិត្យទៅលើអាហារដែលអ្នកញ៉ាំរាល់ថ្ងៃផង។ ចូរជ្រើសរើសអាហារណាដែលសម្បូរជាតិ កាលស្យូម ប្រូតេអ៊ីន ស័ង្គសី និងវីតាមីន D ដើម្បីឲ្យប្រាកដថា អ្នកទទួលបានជីវជាតិគ្រប់គ្រាន់ដើម្បីពង្រឹងដល់លក្ខណៈការលូតកម្ពស់។
សម្រាកឲ្យបានគ្រប់គ្រាន់
អ្នកទំនងជាគិតថា ការគេងយប់ជ្រៅៗនឹងមិនមានបញ្ហាអ្វីដល់សម្រាប់ភាពជាយុវវ័យ ដោយសារតែអ្នកនៅក្មេង និងមានកម្លាំងគ្រប់គ្រាន់ ប៉ុន្តែរឿងនេះគ្រាន់តែរំខានដល់ការលូតកម្ពស់អ្នកប៉ុណ្ណោះ។ បើសិនជាអ្នកគេងមិនបានគ្រប់គ្រាន់ទេ មានន័យថាអ្នកកំពុងតែដាក់ខ្លួនប្រឈមនឹងជំងឺជាច្រើនដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ។ យកល្អគួរតែគេងឲ្យបាន ១០ម៉ោង ជាពិសេសនៅពេលអ្នកកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់ស្រាប់។
ជំហរាងកាយ
វិធីសាស្រ្តមួយផ្សេងទៀតដើម្បីលូតកម្ពស់តាមធម្មជាតិ គឺពិនិត្យទៅលើជំហរាងកាយ។ ការអង្គុយ ឬឈរកោងខ្នងអាចធ្វើឲ្យឆ្អឹងកងខ្នងវៀច ជាហេតុនាំឲ្យមិនអាចលូតកម្ពស់បាន។ ការដែលធ្វើយ៉ាងណាឲ្យស្មាត្រង់ ឬពឺងទ្រូងក្នុងពេលអង្គុយ ឬឈរ ជារឿងដែលអាចនាំឲ្យលូតកម្ពស់បាន។
ផ្អាករបស់អ្វីដែលគ្រោះថ្នាក់
មានរឿងច្រើនណាស់ដែលអាចរំខាន ឬបញ្ឈប់ការលូតកម្ពស់របស់អ្នកបានដូចជា ជក់បារី ញ៉ាំគ្រឿងស្រវឹង និងការប្រើថ្នាំញៀនជាដើម។
ញ៉ាំទឹកឲ្យគ្រប់គ្រាន់
មិនមែនមានមនុស្សគ្រប់គ្នាយល់អំពីសារៈសំខាន់នៃការញ៉ាំទឹកឡើយនៅពេលនិយាយដល់ការលូតកម្ពស់នោះ។ ថ្វីបើអ្នកនឹងមិនអាចលូតកម្ពស់ខ្ពស់ដូចយក្សនៅពេលញ៉ាំទឹកក៏ដោយ តែការបង្គ្រប់ជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់នឹងជួយដល់សាច់ដុំ និងឆ្អឹងលូតលាស់បានវែងជាងមុនខ្លះដែរ។ យកល្អគួរតែញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ៨កែវឡើងទៅក្នុងមួយថ្ងៃបើសិនជាអ្នកហាត់ប្រាណខ្លាំងក្លា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដូចអ្នកទាំងអស់គ្នាបានឃើញរួចហើយថា មានវិធីសាស្រ្តច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីពន្លូតកម្ពស់ខ្លួនឯងបានទោះបីជាគ្រួសារអ្នកពីដើមមកសុទ្ធតែជាមនុស្សទាបក៏ដោយ។ ចូរអនុវត្តវិធីទាំងនេះផង នោះអ្នកនឹងឃើញលទ្ធផលវិជ្ជមានជាមិនខាន ជាពិសេសនៅពេលអ្នកស្ថិតក្នុងវ័យក្មេងនៅឡើយ៕