រន្ធញើសលើស្បែកគឺជាច្រកចេញមួយសម្រាប់ការបញ្ចេញជាតិប្រេងសេប៉ូមដើម្បីឲ្យស្បែកមានភាពរលោង។ ប្រេងនេះដែរមានសារៈសំខាន់ជួយឲ្យស្បែកមានសុខភាពល្អ និងការពារភាពស្ងួត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែ ការដែលរន្ធញើសរីកធំពេកអាចជារឿងមិនល្អទៅវិញសម្រាប់រូបរាងខាងក្រៅ ហើយក៏មិនមាននរណាចង់ឲ្យវាកើតឡើងអ៊ីចឹងដែរ។ 

ចំពោះទំហំរន្ធញើស ជាទូទៅត្រូវបានកំណត់ដោយកត្តាហ្សែន ប៉ុន្តែវាក៏មានកត្តាផ្សេងៗទៀតចូលរួមដែរដូចជា៖

  • អាយុកាន់តែច្រើន
  • ប្រភេទស្បែកដែលមានជាតិប្រេងច្រើន
  • ការញ៉ាំគ្រឿងស្រវឹងច្រើនៗ

មានទម្លាប់តិចតួចមួយដែលអ្នកអាចធ្វើបានដើម្បីជួយឲ្យស្បែកមានស្ថានភាពល្អឡើងវិញដូចជា៖

  1. លាងសម្អាតស្បែកថ្នមៗដើម្បីកំចាត់ធូលីដី និងប្រេងដែលស្ទះក្នុងរន្ធញើស
  2. ចូរជ្រើសរើសផលិតផលសម្អាតដោយប្រុងប្រយ័ត្ន និងលាងជម្រះវាជានិច្ចមុនពេលចូលគេង
  3. ប្រើវិធីជម្រះកោសិកាស្បែកងាប់ៗមួយសប្តាហ៍ម្តង។

វិធីធម្មជាតិដែលអាចជួយពង្រឹងដល់ស្ថានភាពស្បែកផង និងឲ្យរន្ធញើសរួមតូចវិញនោះមានដូចជា៖

យ៉ាអួ

យ៉ាអួមានសារធាតុ Lactic Acid ដែលអាចកំចាត់កោសិកាស្បែកងាប់ៗ និងបន្តឹងរន្ធញើសបានផង។ ចូរយកទឹកដោះគោមួយនេះលាបពីលើមុខហើយទុកចោល ២០នាទីចាំលាងជម្រះចេញ ព្រោះវានឹងជួយផ្តល់សំណើមដល់ស្បែកកាន់តែល្អ។ ក្រៅពីនេះ សារធាតុប្រឆាំងនឹងការរលាករបស់វាអាចកាត់បន្ថយជំងឺមុន ដែលបណ្តាលមកពីការស្ទះរន្ធញើសបានទៀត។ 

ទឹកខ្មេះផ្លែប៉ោម

ជាតិអាស៊ីតក្នុងទឹកខ្មេះផ្លែប៉ោមអាចជួយបង្រួមរន្ធញើសដែលរីកធំបាន។ អ្នកគ្រាន់តែលាយទឹកខ្មេះនេះពីរបីដំណក់ជាមួយនឹងក្រែមផ្តល់សំណើមរបស់អ្នកដែលប្រើរាល់ថ្ងៃ ហើយលាបលើស្បែកមុខ នោះនឹងធ្វើឲ្យស្បែកមើលទៅកាន់តែរលោងថែមទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដោយសារតែជាតិអាស៊ីតរបស់ទឹកខ្មេះផ្លែប៉ោមខ្ពស់ ដូច្នេះចូរប្រាកដថា អ្នកបានលាយវារួចហើយមុននឹងលាបលើផ្ទៃមុខ។ 

ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មាពោរពេញទៅដោយសារធាតុ Alpha Hydroxy Acids ដែលអាចជួយកំចាត់កោសិកាស្បែកងាប់ៗបាន។ ដើម្បីបង្រួមរន្ធញើសដែលរីកធំ ចូរលាយទឹកក្រូចឆ្មាជាមួយទឹកធម្មតា រួចលាងលើមុខ។ 

ប៉េងប៉ោះ

ប៉េងប៉ោះច្រើនតែត្រូវបានគេប្រើប្រាស់ដើម្បីដោះស្រាយបញ្ហារន្ធញើសរីកធំ។ វាផ្ទុកទៅដោយសារធាតុ Lycopene វីតាមីន A និង C ព្រមទាំងអង់ទីអុកស៊ីដង់ខ្ពស់ ដែលសុទ្ធសឹងតែអាចជួយកាត់បន្ថយជំងឺមុន និងកំចាត់ការស្ទះក្នុងរន្ធញើសបានទាំងអស់។ អ្នកគ្រាន់តែយកចំណិតផ្លែប៉េងប៉ោះធំមួយមកបិទពីលើផ្ទៃមុខហើយទុកចោលប្រមាណ ៣០នាទីប៉ុណ្ណោះ ចាំលាងជម្រះវិញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង