ការប្រឈមនឹងការរលូតកូនរបស់ស្រ្តីមានផ្ទៃពោះអាស្រ័យលើកត្តាសំខាន់បំផុតបួនយ៉ាងរបស់ស្រ្តីជាម្តាយដូចជា សុខភាពទូទៅ អាយុ របៀបរស់នៅ និងលក្ខណៈពិសេសនៃការមានផ្ទៃពោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាច្រើនណាស់ដែលធ្វើឲ្យស្រ្តីប្រឈមកាន់តែខ្ពស់នឹងការរលូតកូនដូចជា៖
- មានជំងឺរួចហើយដូចជា លើសសម្ពាធឈាម ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ជំងឺតម្រងនោម ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី ជំងឺក្រពេញទីរ៉ូអ៊ីត មិនអាចមានកូនបាន ធាត់ជ្រុល ឬជំងឺអេដស៍
- ស្រ្តីនៅជាយុវវ័យនៅឡើយ ឬអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ
- កត្តារបៀបរស់នៅដូចជា ការប្រើគ្រឿងស្រវឹង ឬជក់បារី(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការមានផ្ទៃពោះជា កូនភ្លោះពីរ ឬបី ឬច្រើនជាងនេះ៕