ថ្នាំបន្សាបអាស៊ីតក្រពះ ដែលខ្មែរយើងចំណាំតែហៅថាថ្នាំក្រពះៗនោះ ត្រូវបានគេប្រើដើម្បីបំបាត់ការសៀតពោះ និងក្រហាយទ្រូងដោយសារតែក្រពះមិនកិន ចេញអាស៊ីតក្រពះច្រើនពេក និងច្រាលទឹកអាស៊ីតក្រពះច្រើនពេកជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ បច្ចុប្បន្ននេះមានថ្នាំបន្សាបអាស៊ីតក្រពះខុសៗគ្នាច្រើនណាស់ដែលដាក់លក់នៅលើទីផ្សា ប៉ុន្តែវាក៏អាចធ្វើឲ្យមានផលរំខានច្រើនដល់សុខភាព និងខ្លះទៀតទៅជាធ្ងន់ធ្ងរវិញក៏មានដែរ។ ហេតុដូច្នេះហើយ យកល្អគួរតែព្យាយាមប្រើវិធីផ្សេងក្រៅពីលេបថ្នាំ បើសិនជាអ្នកមិនទាន់ចង់លេបថ្នាំទេ។
ទឹក
ពេលខ្លះ ការញ៉ាំទឹកទឹកមួយកែវគឺគ្រប់គ្រាន់សម្រាប់បញ្ចប់បញ្ហាដោយមិនបាច់ប្រើថ្នាំបន្សាបអាស៊ីតឡើយ។ ការញ៉ាំទឹកនឹងជួយបន្សាបអាស៊ីតក្រពះ ដែលកំពុងតែបង្កបញ្ហាក្នុងក្រពះដែរ។
ផ្លែចេក
កាលណាអ្នកមានអារម្មណ៍ថាក្រហាយដើមទ្រូង ចូរស្វែងរកចេកទុំមួយផ្លែញ៉ាំទៅ ព្រោះអ្នកជំនាញបាននិយាយថា ផ្លែចេកអាចជួយបន្ថយការមិនមានផាសុកភាពដែលបង្កឡើងដោយការក្រហាយដើមទ្រូងបាន ដោយសារតែវាទៅជួយបិតកម្រាលបំពង់លើក្រពះនិងក្រពះ។ លើសពីនេះទៅទៀត វាមានសមត្ថភាពបន្សាបអាស៊ីតក្រពះដែលចេញច្រើនៗផងដែរ។
តែខ្ញី
មនុស្សយើងភាគច្រើនមិនញ៉ាំថ្នាំបន្សាបអាស៊ីត ដោយសារតែតែខ្ញីមានប្រសិទ្ធភាពជាង ជាពិសេសពេលមានអាការៈក្រហាយដើមទ្រូងតែម្តង។ គ្រាន់តែតែខ្ញីមួយពែងក៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាសុខភាពផ្សេងៗទៀតបានដែរ។
ទឹកដោះគោ
ក្រៅពីបន្សាបអាស៊ីតក្រពះដែលចេញច្រើនៗ ទឹកដោះគោក៏អាចជួយបិតកម្រាលខាងក្នុងរបស់ផ្លូវក្រពះពោះវៀន ដើម្បីការពារកុំឲ្យមានការរលាកបានដែរ។
យ៉ាអួ
វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយដែលយ៉ាអួរអាចជំនួសថ្នាំបន្សាបអាស៊ីតបាន។ នេះដោយសារតែយ៉ាអួរមានបាក់តេរីល្អៗ ដែលមានប្រយោជន៍ចំពោះការរំលាយអាហារ។
ផ្លែប៉ោម
មនុស្សគ្រប់គ្នាដឹងហើយថា ការញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែ គឺមិនមានជំងឺ។ ប៉ុន្តែផ្លែប៉ោមក៏អាចជួយកុំឲ្យមានការក្រហាយដើមទ្រូងបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែវាផ្ទុកជាតិរ៉ែជាច្រើនដូចជា ម៉ាញ៉េស្យូម និងកាលស្យូមដែលដើរតួនាទីជាសារធាតុទប់ស្កាត់ការក្រហាយដើមទ្រូងស្រាប់ហើយ៕