ការថែរក្សាសុខភាពភ្នែកគឺជារឿងសំខាន់។ សុខភាពភ្នែកច្រើនតែទាក់ទងនឹងជីវជាតិជាច្រើនដូចជា៖

  • អង់ទីអុកស៊ីដង់
  • Carotenoids
  • Flavonoids
  • ជាតិរ៉ែ
  • វីតាមីន A និង C
  • អាស៊ីតខ្លាញ់អូមេហ្គាបី

ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលត្រូវបានគេរកឃើញថា ជាអាហារជួយដល់ភាពភ្លឺច្បាស់របស់ភ្នែក៖

ការ៉ុត

ការ៉ុតផ្ទុកទៅដោយវីតាមីន A ដែលល្អបំផុតសម្រាប់សុខភាពភ្នែក។ កោសិកា Rod ក្នុងភ្នែកអាចនឹងងាយខូចខាតដោយសារតែកង្វះវីតាមីន A។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រឿងនេះក៏នាំឲ្យមានបញ្ហាដល់ភ្នែកច្រើនដែរ។ ប៉ុន្តែការញ៉ាំការ៉ុតច្រើន នឹងជួយបង្គ្រប់ការកង្វះជីវជាតិមួយនេះបាន។ 

ផ្លែឈើជូរៗ

ផ្លែឈើប្រភេទនេះសម្បូរវីតាមីន C ដែលអាចជួយបង្កើតឡើងវិញ និងការពារកូឡាជែនក្នុងសាច់ដុំនៅជុំវិញភ្នែកបាន។ ជាមួយគ្នានេះដែរ វីតាមីន C នឹងជំរុញដល់ការបឺតស្រូបរបស់វីតាមីន និងជីវជាតិផ្សេងៗពីចំណាយអាហារដើម្បីថែរក្សាសុខភាពភ្នែកផង។ 

ស៊ុត

ស៊ុតល្អចំពោះសុខភាពភ្នែកដោយសារតែសម្បូរអូមេហ្គាបី និងស័ង្គសី។ វាអាចជួយបង្ការបញ្ហាភ្នែកជាច្រើនថែមទៀតផង។ 

បន្លែពណ៌បៃតង

ត្រកួន និងស្ពៃពណ៌បៃតងផ្សេងៗទៀតអាចជួយការពារភាពភ្លឺច្បាស់របស់ភ្នែកបានដោយសារតែវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ធម្មជាតិ ព្រមទាំងបង្កើនសុខភាពភ្នែកផង។ នេះដោយសារតែវាសម្បូរវីតាមីន A ក្នុងការការពារកញ្ចក់ភ្នែក។ ក្រៅពីនេះវាមានសារធាតុ Lutein ដែលអាចជួយការពារភ្នែកពីកាំរស្មីយូវី ខណៈពេលដែលសារធាតុ Zeaxanthin ជួយឲ្យភ្នែកឆាប់លូតលាស់ពេញលេញ។ 

ម្ទេស

ម្ទេសគឺជាប្រភពដ៏ឆ្លាតវៃមួយនៃវីតាមីន A និង C។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វីតាមីន A ជួយការពារកោសិកាភ្នែកឲ្យមានសុខភាពល្អ ខណៈពេលដែលវីតាមីន C ជាអង់ទីអុកស៊ីដង់មាននាទីបន្ថយការប្រឈមនឹងការបង្ករោគនៅភ្នែក ព្រមទាំងទប់ស្កាត់ភាពចាស់របស់កោសិកាភ្នែកទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង