មធ្យោបាយដ៏អស្ចារ្យមួយដើម្បីថែរក្សាសុខភាពសួតឲ្យកាន់តែមានសុខភាពល្អ គឺត្រូវមានរបបអាហារផ្តល់សុខភាព និងហាត់ប្រាណជាប្រចាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) របបអាហារផ្តល់សុខភាពនឹងជួយអ្នករស់នៅបានយូរ ហើយក៏មិនងាយមានជំងឺដែរ។ ហេតុដូច្នេះហើយ បើសិនជាអ្នកចង់ឲ្យសួតមានសុខភាពល្អ ចូរប្រាកដថា អ្នកបានបញ្ចូហលអាហារខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ

ផ្លែប៉ោម

ផ្លែប៉ោមគឺជាអាហារសម្រាប់អ្នកដែលចង់បានសួតមានសុខភាពល្អ។ ការសិក្សាបានរកឃើញថា ផ្លែប៉ោមល្អចំពោះមុខងាររបស់សួត។ ក្រៅពីនេះសារធាតុ Beta-carotene វីតាមីន C, E ផ្លែឈើជូរៗ និងទឹកផ្លែឈើ សុទ្ធតែល្អចំពោះមុខងារសួត។ 

ម្ទេសហិរ

សារធាតុ Capsaicin ដែលមានក្នុងម្ទេសហិរ អាចជួយភ្ញោចដល់ការបញ្ចេញ និងការពារភ្នាសទឹករំអិលនៅផ្លូវដង្ហើមខាងក្រោម និងខាងលើបាន។ សម្រាប់តែម្ទេសវិញជាប្រភពដ៏អស្ចារ្យមួយនៃសារធាតុ Beta-carotene ដែលអាចជួយបន្ថយអាការៈជំងឺហឺតបាន

ផ្លែបឺរី

ផ្លែឈើមួយនេះផ្ទុកទៅដោយអង់ទីអុកស៊ីដង់ ដែលជួយការពារសួតបាន។ ទោះបីជាយ៉ាងណាក៏ដោយ ទំពាំងបាយជូរ និងក្រេនបារី និងស្ត្របឺរីក៏ល្អចំពោះសួតដែរ។ 

ផ្លែទទឹម

ផ្លែឈើមួយមានរសជាតិឆ្ងាញ់ ហើយទឹករបស់វាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ប្រភេទ Ellagic Acid ដែលត្រូវបានគេរកឃើញថា អាចជួយបន្ថយការលូតលាស់របស់ដុំសាច់មហារីក្នុងខ្លួន រួមទាំងក្នុងសួតផងដែរ។ 

ទឹក

វាមិនខុសគ្នានឹងរាងកាយឡើយ សួតគឺត្រូវការជាតិទឹកដើម្បីបង្គ្រប់ជាតិទឹកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សួតដែលស្ងួតគឺងាយនឹងរលាកណាស់ ហើយក៏មិនអាចធ្វើការងាររបស់វាបានល្អបំផុតដែរ។ ដូច្នេះ ការញ៉ាំទឹកត្រជាក់មួយកែវអាចជួយអ្វីៗល្អប្រសើរបានសម្រាប់សួតហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង