វាមិនមែនជាគំនិតល្អទេដែលយកអ្វីមួយស្អិតៗមកលាបលើមុខ ប៉ុន្តែមានករណីលើកលែងសម្រាប់ទឹកឃ្មុំ ក៏ព្រោះវាអាចផ្ដល់ផលប្រសើរសម្រាប់ស្បែកតាមរយៈលក្ខណៈសម្បត្តិព្យាបាលស្បែកប្រកបដោយប្រសិទ្ធិភាពខ្ពស់គួរអោយភ្ញាក់ផ្អើល។ អត្ថប្រយោជន៍នៃការលាងសម្អាតមុខជាមួយទឹកឃ្មុំ គឺជួយការពារថែរក្សាស្បែកតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលសាកសមបំផុតសម្រាប់ស្បែកឆាប់ប្រតិកម្ម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទឹកឃ្មុំ ក៏ត្រូវបានគេទទួលស្គាល់សម្រាប់លក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីដែលមានន័យថា នៅពេលយកមកលាងមុខ វានឹងជួយកម្ចាត់ភាពកខ្វក់ដែលបង្កស្នាមជាំ និងមុន។ លើសពីនេះទៅទៀត ទឹកឃ្មុំ ក៏មានសមាសធាតុ humectan ដែលជួយរក្សាជាតិសំណើមធម្មជាតិរបស់ស្បែក។ ជាលទ្ធផលស្បែកនឹងមានសភាពរលោងស្អាតគ្មានស្នាមជ្រីវជ្រួញ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃទឹកឃ្មុំដែលអ្នកគួរជ្រើសរើសយកមកប្រើ រួមជាមួយរបៀបប្រើ ៖

– ប្រភេទនៃឃ្មុំដែលល្អសម្រាប់យកមកលាងសម្អាតមុខ គឺទឹកឃ្មុំសរីរាង្គ ឬទឹកឃ្មុំឆៅធម្មជាតិ។

– របៀបប្រើទឹកឃ្មុំជាផលិតផលលាងសម្អាតមុខ

ជាដំបូងត្រូវលាងសម្អាតមុខជាមួយទឹកក្ដៅឧណ្ហៗជាមុនសិន ប​​​ន្ថែមមកសឹមចាក់ទឹកឃ្មុំបន្តិចលើបាតដៃទាំងសងខាង ហើយចាប់ផ្ដើមញីបាតដៃ រួចម៉ាស្សាទឹកឃ្មុំលើផ្ទៃមុខក្នុងចលនាបែបរង្វង់ថ្នមៗ។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ៥ ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ប្រើកន្សែងស្អាតផ្ដិតមុខថ្នមៗអោយស្ងួតជាការស្រេច។

អ្នកក៏អាចសាកល្បងលាយបន្ថែមម្ស៉ៅវីតាមីន C មួយចំនួន និងប្រេងផ្កាឡាវ៉េនដឺពី ២ ទៅ ៣ ដំណក់ចូល ដើម្បីអាចកម្ចាត់មុនបានឆាប់ ហើយប្រឆាំងមេរោគបាក់តេរីកាន់តែប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង