ការឡើងខ្ពស់របស់កូឡេស្តេរ៉ុលគឺជាកត្តាប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ចាប់ពីជំងឺគាំងបេះដូង រហូតដល់ដាច់សរសៃឈាមខួរក្បាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលអាចនាំឲ្យលើសកូឡេស្តេរ៉ុលក្នុងឈាម៖
- ការញ៉ាំរបបអាហារដែលមានកូឡេស្តេរ៉ុលខ្ពស់ដូចជា សាច់ ស៊ុត និងផលិតផលសាច់សត្វខុសៗផ្សេងទៀត។ អាហារសម្បូរខ្លាញ់ Saturated និង Trans Fat ក៏ធ្វើឲ្យកើនឡើងកូឡេស្តេរ៉ុលក្នុងឈាមដែរ
- ជាមនុស្សដែលធាត់ ឬកង្វះសកម្មភាពរាងកាយ ដែលនាំឲ្យឡើងទម្ងន់ និងកូឡេស្តេរ៉ុលក្នុងឈាម
- អ្នកដែលមានអាយុចាប់ពី ៥៥ឆ្នាំឡើងទៅ គឺប្រឈមខ្ពស់នឹងការលើសកូឡេស្តេរ៉ុលហើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- កំពុងតែមានជំងឺដំណរពូជឈ្មោះថា Familial Cholesterolemia ដែលនាំឲ្យកូឡេស្តេរ៉ុលក្នុងឈាមឡើងខ្ពស់ជាលក្ខណៈគ្រួសារតែម្តង៕