ស៊ុបមាន់ និងទឹកផ្លែឈើស្រស់ ត្រូវបានគេដឹងរួចទៅហើយថា អាចជួយឲ្យជំងឺផ្តាសាយឆាប់ជាទៅវិញ។ ប៉ុន្តែវាក៏មានអាហារមួយចំនួនដែលអាចធ្វើឲ្យអាការៈជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីអាហារមួយចំនួនដែលអ្នកគួរតែចៀសវាងបើសិនជាចង់ឲ្យជំងឺផ្តាសាយកាន់តែជាលឿន៖

អាហារហិរ

វាមិនមែនជារឿងល្អឡើយ ដែលអ្នកគួរតែជ្រើសរើសអាហារហិរញ៉ាំនៅពេលមានជំងឺផ្តាសាយ ព្រោះវានឹងធ្វើឲ្យធ្វើទុក្ខជំងឺនេះកាន់តែខ្លាំង ហើយឈឺក្រពះថែមទៀត។ យកល្អគួរតែចៀសវាងវានៅពេលយប់ ដោយសារតែអាចធ្វើឲ្យអ្នកគេងមិនបាន ហើយឈឺពោះទៀត។ 

អាហារសម្បូរជាតិខ្លាញ់

បើសិនជាអ្នកឈឺក្រពះជាមួយគ្នានឹងផ្តាសាយទៀត យកល្អគួរតែចៀសឲ្យឆ្ងាយពីអាហារណាដែលពិបាករំលាយ ជាពិសេសអាហារសម្បូរជាតិខ្លាញ់តែម្តង។ អាហារប្រភេទនេះត្រូវបានគេរកឃើញថា ជំរុញដល់ការរលាក ដែលធ្វើឲ្យកើតមេរោគបង្កជំងឺកាន់តែច្រើនទៀត។ 

អាហារផ្អែម

មានហេតុផលពីរយ៉ាងដែលអាហារផ្អែមមិនល្អចំពោះអ្នកកើតជំងឺផ្តាសាយ។ ទី១ ជាតិផ្អែមប៉ះពាល់ដល់វីតាមីន C។ កាលណាញ៉ាំផ្អែមកាន់តែច្រើន វីតាមីន Cដែលទទួលបាននឹងកាត់បន្ថយវិញ។ ទី២ ជាតិផ្អែមធ្វើឲ្យមានការរលាកក្នុងខ្លួន ហើយក៏អាចបណ្តាលឲ្យឈឺក្បាល និងរាករូសបានដែរ។ 

កាហ្វេ និងគ្រឿងស្រវឹង

កាហ្វេ និងគ្រឿងស្រវឹង ត្រូវបានគេដឹងថា ងាយនឹងធ្វើឲ្យខ្សោះជាតិទឹកខ្លាំង។ ក្រៅពីនេះ វាក៏ងាយនឹងធ្វើឲ្យឈឺក្រពះដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាខ្សោះជាតិទឹកក្នុងខ្លួន វានឹងធ្វើឲ្យជំងឺផ្តាសាយក្រនឹងជាវិញដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង