ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការការពារធ្មេញពីដង្កូវស៊ីធ្មេញក្នុងកំឡុងពេលមានផ្ទៃពោះ ព្រោះពេលដែលអ្នកទៅធ្វើធ្មេញក្នុងពេលពរពោះអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែដុសធ្មេញរៀងរាល់៥នាទីម្តងក្រោយពេលបរិភោគអាហាររួច ទើបអាចការពារធ្មេញរបស់អ្នកពីដង្កូវស៊ីបាន។
- អ្នកត្រូវតែប្រើច្រាស់ដុសធ្មេញទន់ៗដើម្បីដុសធ្មេញ ហើយត្រូវដុសថ្នមៗ ទើបមិនធ្វើឲ្យធ្មេញអ្នកងាយខូច។
- អ្នកមិនត្រូវបរិភោគរបស់ផ្អែមច្រើនពេកនោះទេ ព្រោះអាចធ្វើឲ្យធ្មេញអ្នកងាយខូចខ្លាំងណាស់។
- ក្នុងដំណាក់កាលអ្នកមានផ្ទៃពោះ អ្នកគួរតែទៅពិនិត្យធ្មេញឱ្យបានទៀងទាត់ ទើបអាចការពារបានល្អ។
- បើធ្មេញអ្នកពុក អ្នកត្រូវតែទៅព្យាបាល បើពុំដូច្នោះទេ វាអាចប៉ះពាល់ដល់កូនអ្នកបាន។
- អ្នកត្រូវតែបរិភោអាហារដែលមានជាតិកាល់ស្យូមឱ្យបានច្រើន ព្រោះអាហារដែលមានសារធាតុមួយនេះ អាចធ្វើឲ្យធ្មេញអ្នករឹងមាំ មិនងាយខូចឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីចៀសពីការធ្វើធ្មេញក្នុងពេលមានផ្ទៃពោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855