ខ្ញុំអាយុ ២២ឆ្នាំ ភេទប្រុស។ ខ្ញុំកំពុងតែមានគម្រោងរួមភេទជាលើកដំបូងជាមួយមិត្តស្រីខ្ញុំ។ ខណៈពេលដែលខ្ញុំមានភាពភ្ញាក់ផ្អើលចំពោះរឿងនេះ ខ្ញុំពិតជាបារម្ភណាស់ថាស្បែកគ្របក្បាលលិង្គរបស់ខ្ញុំនឹងធ្វើឲ្យខ្ញុំមានការឈឺចាប់ខ្លាំងក្នុងពេលរួមភេទ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) តើខ្ញុំខ្លាចអញ្ជឹងត្រឹមត្រូវដែរទេ? 

ស្បែកគ្របក្បាលលិង្គមិនមែនមានលក្ខណៈដូចសន្ទះព្រហ្មចារីយ៍របស់ស្រ្តីដែលនឹងអាចរហែកក្នុងពេលរួមភេទជាលើកដំបូងឡើយ។ វាគឺជារឿងធម្មតាទេដែលមនុស្សប្រុសមានស្បែកគ្របក្បាលលិង្គ ហើយមិនអាចព្រលាត់ចេញមកក្រៅបាននៅពេលពួកគេឈានដល់ពេញវ័យ។ នៅអាយុ ១៨ឆ្នាំ បុរសស្ទើរតែ ៩៩ភាគរយហើយអាចព្រលាត់ស្បែកគ្រប់ក្បាលលិង្គពួកគេចេញមកក្រៅបាន។ មានបុរសតែមួយភាគរយប៉ុណ្ណោះដែលមិនអាចព្រលាត់ចេញ ហើយនោះហៅថាជាជំងឺ Phimosis ដែលស្បែកគ្រប់ក្បាលលិង្គមានប្រហោងតឹងខ្លាំង និងមិនអាចព្រលាត់ចេញបានតែម្តង។ ហេតុដូច្នេះហើយវាអាចនឹងបង្កការឈឺចាប់ក្នុងពេលរួមភេទ ហើយក៏រំខានដល់ការសប្បាយរីករាយផ្សេង និងពិបាកឈានដល់ចំណុចកំពូលក្នុងពេលរួមភេទទៀត។ 

បញ្ហាមួយផ្សេងទៀតហៅថា Paraphimosis មានន័យថា ស្បែកគ្របក្បាលលិង្គនោះអាចព្រលាតចេញតែ បែរជាធ្វើឲ្យរឹបដល់កលិង្គទៅវិញ ហើយក៏មិនអាចទាញវាចេញវិញបានដែរ។ ជាអកុសល្យ វាដូចជាគ្មានអ្វីដែលអ្នកអាចធ្វើបានច្រើនឡើងដើម្បីបំបាត់ការឈឺចាប់ក្នុងពេលរួមភេទ។ ការវះកាត់ដើម្បីបន្ធូរស្បែកគ្របក្បាលលិង្គវិញអាចនឹងជួយដោះស្រាយបានបាន។ 

ចំណាំ៖

យ៉ាងណាមិញ ពេលខ្លះការរួមភេទអាចធ្វើឲ្យឈឺចាប់ជាលើកដំបូងទោះបីជាអ្នកមិនមានបញ្ហា Phimosis ឬ Paraphimosis ក៏ដោយ។ អ្វីដែលជាគន្លឹះសំខាន់ដែលអ្នកត្រូវចងចាំនោះគឺថា គ្មាននរណាម្នាក់ល្អគ្រប់ដប់ក្នុងពេលអនុវត្តជាលើកដំបូងឡើយ។ ការរួមភេទក៏ដូចគ្នាដែរ ដូច្នេះត្រូវការពេលអនុវត្តន៍ច្រើនដូចគ្នាទើបមានបទពិសោធន៍។ ដូច្នេះមិនត្រូវបារម្ភអំពីវាច្រើនឡើយ ហើយត្រូវរីករាយនឹងពេលវេលាជាលើកដំបូងរបស់អ្នកចុះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ស្បែកគ្របក្បាលលិង្គអ្នកនឹងមិនបង្កជាការឈឺចាប់អ្វីឡើយក្នុងពេលដែលអ្នករួមភេទជាលើកដំបូង លុះត្រាតែអ្នកមានជំងឺ Phimosis និង Paraphimosis៕