ជាធម្មតា កូនក្នុងផ្ទៃដែលមានទម្រងត្រឹមត្រូវ ជាពិសេសពេលជិតសម្រាល គឺក្បាលរបស់គេនឹងវិលមកខាងក្រោមដោយខ្លួនឯង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែនៅពេលក្បាលទារកមិនវិល ឬគេនៅតែរក្សាទម្រងជើងនៅខាងក្រោមដដែល មានន័យថា វាជាទម្រងបញ្ជ្រាសហើយ ឬហៅថា Breech Birth ដែលវាជារឿងចំបាច់មួយក្នុងការពិភាក្សាជាមួយគ្រូពេទ្យ និងឆ្មបដើម្បីគិតគូរពីសុវត្ថិភាព និងជម្រើសនៃការសម្រាល។
ទារកភាគច្រើននឹងបង្វិលក្បាលចុះមកក្រោមដោយខ្លួនឯងក្នុងខែចុងក្រោយនៃការមានផ្ទៃពោះ។ ប្រហែលមានទារកម្នាក់ក្នុងចំណោមទារក ២៥នាក់ អាចនឹងតែមិនបង្វិលក្បាលចុះមកក្រោម ឬស្ថិតក្នុងទម្រងបញ្ជ្រាសដដែលទោះបីជាស្ថិតក្នុងអាយុគ័រ ៣៦សប្តាហ៍ក៏ដោយ។
បើសិនជាកូននៅតែស្ថិតក្នុងទម្រងបញ្ជ្រាសក្នុងសប្តាហ៍ទី ៣៦ទៀត គ្រូពេទ្យ ឬឆ្មបអាចនឹងណែនាំឲ្យអ្នកធ្វើការបង្វិលកូនពីខាងក្រៅ ឬហៅថា External Cephalic Version (ECV) ក្រោយពីពោរពោះបាន ៣៧សប្តាហ៍រួច។ ការធ្វើបែបនេះនឹងបង្កើនឱកាសទម្រងកូនវិលមកធម្មតា ឬក្បាលចុះមកក្រោមវិញបាន។
បើសិនជាអ្នកមិនធ្វើ ECV ឬធ្វើហើយនៅតែមិនមានប្រសិទ្ធភាពទេនោះ អ្នកនៅតែអាចជ្រើសរើសការសម្រាលកូនដោយធម្មជាតិបានដដែល ប៉ុន្តែដើម្បីសុវត្ថិភាពគួរតែសម្រាលដោយការវះកាត់ដោយដាក់កម្មវិធី។
ជាធម្មតា ស្រ្តីមានផ្ទៃពោះដែលមានទម្រងកូនបញ្ជ្រាសបែបនេះ តែងតែត្រូវបានគ្រូពេទ្យលើកទឹកចិត្តឲ្យសម្រាលដោយវះកាត់ ព្រោះវាជាជម្រើសដ៏មានសុវត្ថិភាពសម្រាប់កូន។ ប៉ុន្តែការសម្រាលដោយធម្មជាតិនៅតែជាជម្រើសដ៏ត្រឹមត្រូវដដែលដរាបណា៖
- មិនមានបញ្ហាណាមួយដែលប្រាប់ថាមិនមានសុវត្ថិភាពដោយការសម្រាលតាមធម្មជាតិដូចជា សុកបាំងមាត់ស្បូនជាដើម
- បន្ទប់សម្រាលកូនដែលមានអ្នកជំនាញអាចគ្រប់គ្រង ឬអាចអនុវត្តការសម្រាលកូនដោយវះកាត់បន្ទាន់បានបើសិនជាករណីចាំបាច់
- ឆ្មបមានជំនាញខាងសម្រាលកូនដោយធម្មជាតិ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ដោយយោងតាមអនុសាសន៍របស់ក្រុមគ្រូពេទ្យរបស់ www.health.com.kh គ្រប់ស្រ្តីមានផ្ទៃពោះដែលកូនមានទម្រងបញ្ជ្រាសទាំងអស់ គប្បីជ្រើសរើសការសម្រាលដោយវះកាត់ ទើបជាជម្រើសមានសុវត្ថិភាព និងកាត់បន្ថយការប្រឈមមុខផ្សេងៗទៀតលើទារកបាន។ ប៉ុន្តែការសម្រាលនោះក៏គួរតែធ្វើឡើងក្នុងបន្ទប់វះកាត់ដែលមានសម្ភារៈជួយសង្គ្រោះគ្រប់គ្រាន់ និងគ្រូពេទ្យមានជំនាញ និងបទពិសោធន៍ពិតប្រាកដផង៕