ការក្អកជាប់រហូតប្រហែលជាជំងឺណាមួយ ហើយក៏អាចនាំឲ្យអ្នកមិនអាចគេងលក់ដែរ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបំបាត់អាការៈមិនមានផាសុកភាពនេះបាន។ ការក្អកប្រហែលជាបង្កឡើងដោយជំងឺជាច្រើនដូចជា ជំងឺហឺត អាឡែហ្ស៊ី ផ្តាសាយ ការបង្ករោគនៅសួត និងរលាកប្រហោងឆ្អឹងនៅច្រមុះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីងាយៗក្នុងការបំបាត់អាការៈក្អកនេះ៖
- បើសិនវាជាការក្អកស្ងួត ចូរបៀមស្ករគ្រាប់រឹងមួយ ប៉ុន្តែមិនត្រូវឲ្យក្មេងអាយុក្រោម ៣ឆ្នាំបៀមឡើយ ព្រោះវាអាចបណ្តាលឲ្យស្លាក់បាន
- ចូរប្រើប្រាស់ម៉ាស៊ីនឆ្ពុងដើម្បីបង្កើនសំណើមក្នុងបរិយាកាសផង ហើយក៏សម្រួលដល់ការស្ងួតរបស់បំពង់ក ដើម្បីកុំឲ្យក្អកទៀត
- ចូរញ៉ាំទឹកឲ្យបានច្រើន ព្រោះជាតិទឹកនឹងជួយពង្រាវដល់ស្លេស្មក្នុងបំពង់ករ និងស្រួលខាកចេញមកក្រៅផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវជក់បារីឡើយ ហើយក៏នៅឲ្យឆ្ងាយពីផ្សែងបារីដែរ៕