ការឈឺក្បាលគឺជាបញ្ហាដែលកើតឡើងជាញឹកញាប់។ វាអាចប៉ះពាល់ទាំងកុមារ និងមនុស្សធំដូចគ្នា។ អ្វីដែលពិសេសបំផុតនោះបើសិនការងារប្រចាំថ្ងៃអ្នកកំពុងតែពិបាកផង ការហើយកើតឡើងការឈឺក្បាលទៀត វាពិតជាមិនអាចងាយស្រួលឡើយក្នុងការរស់នៅឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីដោះស្រាយនឹងការឈឺក្បាល វាគ្មានអ្វីស្រួលជាងបេះថ្នាំមួយគ្រាប់ញ៉ាំឡើយ។ ប៉ុន្តែការញ៉ាំថ្នាំបែបនេះអាចបង្កជាផលរំខានច្រើនដល់សុខភាពដែរ ដូចជា ចង្អោ ក្អួត ក្រហាយទ្រូង និងរាករូសជាដើម។ ការញ៉ាំថ្នាំបំបាត់ការឈឺចាប់ច្រើនពេកក៏អាចមានផលអាក្រក់ដល់តម្រងនោម និងថ្លើមដែរ។ ដូច្នេះ ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវវិធីសាស្រ្តខ្លះៗក្នុងការជួយបំបាត់ការឈឺក្បាលដោយមិនបាច់ប្រើថ្នាំឡើយ។

ទឹក

ករណីខ្លះ ការឈឺក្បាលបង្កឡើងដោយការខ្សោះជាតិទឹកក្នុងខ្លួន។ អ្វីដែលពិសេសនោះគឺថា បើសិនជាអាកាសធាតុ ឬបរិដ្ឋានជុំវិញខ្លួនក្តៅខ្លាំង ចូរពិចារណាលើការញ៉ាំទឹកមួយកែវពេញ ហើយមើលថាតើវាអាចបំបាត់ការឈឺក្បាលឬអត់។ ករណីដែលអ្នកបែកញើសខ្លាំងពេលហាត់ប្រាណ ចូរជ្រើសរើសការញ៉ាំភេសជ្ជៈណាដែលមានជាតិរ៉ែញ៉ាំ។ 

កាហ្វេ

ក្នុងករណីដែលអ្នកច្បាស់ថាខ្លួនឯងមានជាតិគ្រប់គ្រាន់ហើយ អ្នកប្រហែលជាអាចញ៉ាំកាហ្វេមួយកែវដើម្បីបំបាត់ការឈឺក្បាលបាន។ តាមពិតទៅ ថ្នាំមួយចំនួនដើម្បីបំបាត់ការឈឺក្បាលបែបប្រកាំង ក៏មានជាតិកាហ្វេអ៊ីនដែរ។ ករណីដែលអ្នកមិនអាចញ៉ាំជាតិកាហ្វេអ៊ីនបាន ចូរជ្រើសរើសការញ៉ាំតែបៃតងជំនួសវិញក៏បាន។ 

តែខ្ញី

យើងទាំងអស់គ្នាដឹងហើយថា តែខ្ញីមួយពែងគឺល្អសម្រាប់ដោះស្រាយនឹងការចង្អោ ក្អួត ក្រពះមិនកិន ផោមច្រើន និងរាករូស។ តែវាក៏អាចបំបាត់ការឈឺក្បាលល្អជាងបញ្ហានៅក្រពះពោះវៀនដែរ។ 

ចំណាំ៖ វានៅតែជារឿងល្អមួយដែលអ្នកត្រូវទៅជួបពេទ្យបើសិនជាអ្នកយល់ថាការឈឺក្បាលចេះតែបន្តកើតឡើងជាប់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចាប់តាំងពីការឈឺក្បាលអាចបង្កឡើងដោយសារតែរឿងខុសៗគ្នាជាច្រើនមក ពេលខ្លះអ្នកប្រហែលជាត្រូវទៅជួបពេទ្យជំនាញៗដូចជា ជំនាញភ្នែក ត្រចៀកច្រមុះបំពង់ក ឬសរសៃប្រសាទផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង