ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលស្ត្រីអាចប្រឈមមុខពេលដែលមានផ្ទៃពោះពីរខែ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ក្នុងចន្លោះខែទី១ និងទី២នៃការមានផ្ទៃពោះ នារីអាចនឹងកើតមានអាការៈវិលមុខ ដោយសារតែទើបតែមានផ្ទៃពោះដំបូង។ ប៉ុន្តែក្រោយពេលដែលហួស៣ខែ អាការៈទាំងនេះអាចនឹងរាងធូលស្បើយជាងមុន។
  2. អ្នកម្តាយនឹងអាចកើតមានអាការៈឃ្លានច្រើន ដោយឃើញអ្វីក៏ចង់ញ៉ាំដែរ ហើយអាចពិសារច្រើនជាងមុនទៀតផង ព្រោះតែមានសមាជិកក្នុងពោះមួយទៀតមកញ៉ាំជាមួយ។
  3. មាននារីមួយចំនួនពេលដែលទើបតែមានផ្ទៃពោះដំបូង នឹងអាចកើតមានអាការៈតែងតែចង់ក្អួតផ្ទុយពីស្ត្រីមានផ្ទៃពោះខ្លះតែងតែចង់ញ៉ាំអាហារផ្សេងៗ។ មាននារីខ្លះយល់ថាក្រពះរលាក ឬពោះវៀនរលាកទើបតែងតែចង់ក្អួត។ តាមពិតមិនមែនទេ ដោយអ្នកអាចមានផ្ទៃពោះហើយ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចការពារទារកក្នុងផ្ទៃបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង