ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលនារីអាចនឹងមានក្រោយស្ពែម៉ាតូសូអ៊ីតរបស់បុរសចូលក្នុងរាងកាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រោយពេលដែលនារីមានផ្ទៃពោះ សុដន់នឹងប្រែជាមិនស្រួល ដោយអាចមានអាការៈឈឺ ទន់ និងឡើងធំខុសពីធម្មតា។ ដូចនេះ អ្នកអាចពិនិត្យមើលទឹកនោមថាមានឬគ្មានផ្ទៃពោះបាន។
- នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកនឹងប្រែជានឿយហត់ច្រើន ដោយតែងតែមានអារម្មណ៍ថាហត់ ហើយចង់គេងជានិច្ច។ ដូចនេះ អ្នកអាចពិនិត្យបានពេលដែលអ្នកសង្ស័យ។
- ប្រសិនជាអ្នកមានផ្ទៃពោះ អ្នកនឹងតែងតែចូលបន្ទប់ទឹកច្រើនដងជាងពេលមិនទាន់មានផ្ទៃពោះ ដោយតែងតែឈឺបត់ជើងតូចជានិច្ច។
- នៅពេលដែលអ្នកមានផ្ទៃពោះ ក្បាលសុដន់អ្នកនឹងប្រែពណ៌ ដោយប្រែជាពណ៌ចាស់។ ដូចនេះ បើអ្នកកើតមានអាការៈទាំងនេះ អ្នកអាចពិនិត្យថាអ្នកមានផ្ទៃពោះឬទេ ព្រោះអាការៈទាំងនេះអាចបញ្ជាក់បានថាអ្នកប្រហែលជាមានផ្ទៃពោះហើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)