រឿងធម្មតាមួយនៃការមានផ្ទៃពោះនោះគឺថា អ្នកនឹងលែងខ្វល់អំពីការមករដូវរយៈពេល៩ខែពេញ។ ប៉ុន្តែនៅពេលសម្រាលកូនរួច អ្នកតែងតែចង់ដឹងថាពេលណានឹងចាប់ផ្តើមមករដូវម្តងទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកប្រហែលជាពិបាកចិត្តហើយថា តើនឹងមានអ្វីកើតឡើងចំពោះវដ្តរដូវនេះ។ 

ជាធម្មតា អ្នកនឹងចាប់ផ្តើមមករដូវវិញនៅចន្លោះ៣ ទៅ១០សប្តាហ៍ក្រោយសម្រាលកូនរួច ឬជាមធ្យម ៤៥ថ្ងៃ។ ពេលវេលានេះមានលក្ខណៈខុសៗគ្នាទៅតាមស្រ្តីម្នាក់ៗដែរ អាស្រ័យទៅតាមរាងកាយ និងរបៀបនៃការបំបៅកូន។ 

បើសិនជាកូនចូលចិត្តគេងនៅពេលយប់នោះ រដូវអ្នកប្រហែលជានឹងឆាប់ចាប់ផ្តើមមានឡើងវិញ។ ជាមួយគ្នានេះដែរ បើសិនជាអ្នកប្រើម្សៅទឹកដោះគោបំបៅកូន រដូវនឹងកាន់តែឆាប់ត្រឡប់វិញដែរ។ កាលណាអ្នកបំបៅដោះកូនកាន់តែច្រើន ពេលវេលាមករដូវវិញកាន់តែពន្យាពេលដែរ។ 

នៅពេលរដូវមកធម្មតាវិញក្រោយពីសម្រាលកូនរួច អ្នកប្រហែលជាមានអាការៈ៖

  • ឈឺចាប់បែបរមួលៗ អាចខ្លាំងជាងមុន ឬតិចជាងមុន
  • មានកំណកឈាមតូចៗមកជាមួយ
  • លំហូរឈាមរដូវច្រើនៗ

ការដែលមករដូវឡើងវិញ វាគឺជាផ្នែកមួយបញ្ជាក់អំពីភាពជាសះស្បើយ ហើយក៏អាចប្រាប់ថា អ្នកកំពុងតែត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះម្តងទៀតរួចហើយដែរ។ យ៉ាងណាមិញ បើសិនជាយល់ថាមានអ្វីខុសប្រក្រតី អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការធ្លាក់ឈាមច្រើនៗ និងការបង្ករោគអាចក្លាយទៅជាបញ្ហាធំបើសិនជាមិនមានការយកចិត្តទុកដាក់ត្រឹមត្រូវទេនោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង