ទារកក្នុងផ្ទៃគឺងាយនឹងរងគ្រោះថ្នាក់ណាស់ក្នុងដំណាក់កាលដំបូងៗបំផុតនៃការមានផ្ទៃពោះ ជាពិសេសមុនពេលអ្នកដឹងខ្លួនថា មានផ្ទៃពោះតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)សម្រាប់ស្រ្តីដែលស្ថិតក្នុងវ័យអាចមានកូនបាន និងកំពុងតែគិតថា ចង់មានផ្ទៃពោះនោះ យកល្អគួរតែគិតគូររឿងខាងក្រោមនេះឲ្យហើយទៅ៖
- ចៀសវាងការជក់បារី គ្រឿងស្រវឹង និងថ្នាំញៀន
- ចូរញ៉ាំអាហារផ្តល់ជីវជាតិ និងញ៉ាំវីតាមីនអាស៊ីតហ្វូលិកឲ្យបានច្រើន
- ថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ
- ហាត់ប្រាណជាទៀងទាត់
- ចូរប្រុងប្រយ័ត្នចំពោះសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់សុខភាពខ្លាំង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចៀសវាងសារធាតុគ្រោះថ្នាក់ខ្លាំងក្លា៕