អ្នកវិទ្យាសាស្រ្តនិយាយថា មានបញ្ហាសុខភាពច្រើនណាស់ដែលជាប់ទាក់ទងនឹងសុខភាពពោះវៀនខ្សោយ ដូចជា ការថប់អារម្មណ៍ បាក់ទឹកចិត្ត ធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺរលាកសន្លាក់ អស់កម្លាំងរ៉ាំរ៉ៃ និងការរលាកពោះវៀនជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យកល្អគួរតែប្រាកដថា បាក់តេរីល្អៗក្នុងពោះវៀនមានចំនួនគ្រប់គ្រាន់ ដើម្បីថែរក្សាសុខភាពពោះវៀនបាន។ ប៉ុន្តែបើសិនជាអ្នកឧស្សាហ៍មានបញ្ហាក្រពះពោះវៀន ឬពោះវៀនខ្សោយ វាអាចដោយសារតែអ្នកចូលចិត្តញ៉ាំអាហារខាងក្រោមនេះច្រើនពេក ព្រោះ វាជាអាហារដែលសម្លាប់បាក់តេរីល្អៗពីក្នុងពោះវៀន។ 

ជាតិផ្អែម

យើងទាំងអស់គ្នាដឹងហើយថា ជាតិផ្អែមគួរតែជារឿងដែលចៀសវាងដោយសារតែវាអាចធ្វើឲ្យចង្កេះកាន់តែរីកធំ។ ក្រៅពីនេះ វានឹងជួយជំរុញដល់បាក់តេរីអាក្រក់ៗក្នុងពោះវៀនកើនឡើងជាងល្អ រហូតដល់ប៉ះពាល់ដល់មុខងារពោះវៀនបាន។ 

អាហារកៃឆ្នៃ

អ្នកជំនាញជាច្រើនយល់ស្របថា ធាតុផ្សំជាច្រើនដែលគេយកមកធ្វើជាអាហារកៃឆ្នៃ អាចបង្កគ្រោះថ្នាក់ច្រើនដល់បាក់តេរីល្អៗក្នុងពោះវៀន។ ការញ៉ាំអាហារកៃឆ្នៃ ក៏ប្រហែលជាបង្កើនការប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដែរដូចជា ជំងឺបេះដូង និងមហារីក។ ដូច្នេះបើសិនជាកំពុងតែចូលចិត្តរបស់កៃឆ្នៃហើយ យកល្អគួរតែដាក់វាចុះ ហើយគិតឡើងវិញ ឬជ្រើសរើសអ្វីដែលជាធម្មជាតិញ៉ាំឲ្យច្រើនវិញទៅ។ 

គ្រឿងស្រវឹង

ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចជំរុញឲ្យមានសុខភាពល្អបាន ដោយអាចញ៉ាំត្រឹមពីរកែវក្នុងមួយថ្ងៃសម្រាប់បុរស និងស្រ្តីអាច ១កែវក្នុងមួយថ្ងៃ។ ជាអកុសល មនុស្សយើងច្រើនតែមិនអាចគោរពទៅតាមក្បួនខាងលើនេះទេ ហើយក៏ច្រើនតែមានទម្លាប់ញ៉ាំគ្រឿងស្រវឹងច្រើនៗ រហូតដល់បាត់បង់បាក់តេរីល្អៗពីក្នុងពោះវៀនទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកអាចសម្គាល់ដឹងរឿងនេះ តាមរយៈការរាករូស ក្រោយពីញ៉ាំគ្រឿងស្រវឹងរហូតដល់ស្រវឹងរួច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង