PUBG គឺជាហ្គេមអនឡាញដ៏ល្បីមួយប្រភេទដែលអាចលេងបានទាំងក្នុងកុំព្យូទ័រ និងទូរស័ព្ទដៃ ហើយក៏កំពុងតែធ្វើឲ្យមនុស្សស្ទើរតែមួយពិភពលោកនេះរវល់ខ្លាំងនឹងការលេងហ្គេមនេះ មិនថាយប់ ឬថ្ងៃ ឬពេលណាៗនោះឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកខ្លះទៀតដល់ថ្នាក់លេង ដាប់បាយ ដាច់ទឹក និងខ្លះទៀតអាចនឹងប៉ះពាល់ដល់ការសិក្សា ឬការងារថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អ្នកលេងរហូតដល់ញៀនហើយ នោះអាចចាប់ផ្តើមមានផលប៉ះពាល់ដល់សុខភាពរបស់ពួកគេច្រើនយ៉ាងណាស់ ជាពិសេសសុខភាពផ្លូវចិត្តតែម្តង។ បើសិនអ្នកក៏ញៀននឹងការលេងហ្គេមនេះដែរនោះ អត្ថបទនេះនឹងមានប្រយោជន៍សម្រាប់អ្នកហើយ ព្រោះខ្ញុំនឹងបង្ហាញឥទ្ធិពលអវិជ្ជមាន និងគ្រោះថ្នាក់មួយចំនួននៃការញៀនលេងហ្គេមមួយនេះ។
អាចមានអាកប្បកិរិយាហិង្សាច្រើន
ហ្គេមមួួយនេះមានបញ្ចូលនូវការប្រើហិង្សាច្រើន ដែលអាចនាំឲ្យមានការគិតក៏ហិង្សាបន្ថែមទៀតដែរចំពោះអ្នកលេង។ វាអាចរំខានដល់សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់បាន រហូតដល់ធ្វើឲ្យអ្នកលេងខឹងកាន់តែខ្លាំងនៅពេលលេងមិនបានល្អ។
នាំឲ្យស្រ្តេស និងថប់អារម្មណ៍
សុខភាពផ្លូវចិត្តរបស់អ្នកលេងហ្គេមច្រើនតែរងការប៉ះពាល់។ នៅពេលអ្នកលេង ចំណាយពេលលេងយូរពេក ពួកកេនឹងមិនសូវមានភាពសកម្មក្នុងសង្គមច្រើន រហូតដល់ទៅជាស្រ្តេស និងថប់អារម្មណ៍បាន។ ការដែលបន្តលេងហ្គេមនេះទៀត នឹងនាំឲ្យប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកលេងផងដែរ។
រំខានដល់ការគេង
អ្នកលេងច្រើនតែមានគំនិតមួយ គឺលេងដាច់យប់ ដូច្នេះវានឹងរំខានដល់ទម្លាប់នៃការគេងបាន។ ការដែលចំណាយពេលនៅមុខកុំព្យូទ័រ ឬទូរស័ព្ទច្រើនបែបនេះ នឹងធ្វើឲ្យគេគេងមិនបានគ្រប់គ្រាន់។ ចុងក្រោយ អ្នកលេងនឹងអស់កម្លាំង ហើយក៏អាចវិលមុខថែមទៀតដែរ។ ការដែលគេងមិនគ្រប់ នឹងធ្វើឲ្យមានបញ្ហាសុខភាពជាច្រើនទៀតដូចជា លើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម។
នាំឲ្យសុខភាពផ្លូវកាយចុះខ្សោយ
ការញៀនលេងហ្គេម PUBG មិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តទេ តែ វាក៏រំខានដល់សុខភាពផ្លូវកាយដែរ។ អ្នកលេងត្រូវការអង្គុយជាប់ច្រើនម៉ោង រហូតដល់រាងកាយមានសុខភាពមិនល្អបាន។ វាអាចធ្វើឲ្យកើតជំងឺខ្ជិល ព្រមទាំងពិបាកធ្វើការងារប្រចាំថ្ងៃ និងអស់កម្លាំងច្រើនដោយសារតែអង្គុយយូរពេក។
ភ្នែកចាប់ផ្តើមមិនឃើញមិនសូវល្អ
ភាពមើលឃើញច្បាស់របស់អ្នកអាចរងការប៉ះពាល់ដែរ។ ហ្គេមទូរស័ព្ទបែបនេះពិតជាមិនល្អសម្រាប់សុខភាពភ្នែកឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសម្លឹងមើលកញ្ចក់ទូរស័ទ្ទជាប់រាប់ម៉ោង អាចធ្វើឲ្យចុះខ្សោយដល់លទ្ធភាពនៃការមើលឃើញបាន។ វាក៏នាំឲ្យឈឺក្បាលថែមទៀតដែរ៕