រដូវគឺសំខាន់ណាស់ចំពោះនារីគ្រប់រូប ព្រោះវាអាចធ្វើឱ្យអ្នកស្អាតបាន ប៉ុន្តែបើមកមិនទៀងទាត់ នោះវានឹងអាចបំផ្លាញសម្រស់អ្នកបាន។ ដូចនេះតើមានកត្តាអ្វីខ្លះដែលប៉ះពាល់ដល់រដូវអ្នក ធ្វើឱ្យវាមកមិនទៀងទាត់? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ការតែងតែមិនសប្បាយចិត្ត ហើយមានអារម្មណ៍ឆេវឆាវនឹងធ្វើឱ្យរដូវអ្នកមកមិនទៀងទាត់ ដូចនេះអ្នកមិនត្រូវមានសម្ពាធក្នុងអារម្មណ៍ទេ​អ្នកត្រូវតែរក្សាចិត្តឱ្យសប្បាយរីករាយជានិច្ច។
  2. អ្នកមិនត្រូវនឿយហត់ខ្លាំង ហើយផឹកទឹកត្រជាក់ច្រើនទេ ព្រោះទង្វើទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យរដូវអ្នកមិនធម្មតាដែលអាចប៉ះពាល់ដល់សុខភាពអ្នក។
  3. ការផឹកស្រា និងជក់បារីច្រើន  នឹងធ្វើឱ្យអ្នកមករដូវមិនទៀងទាត់។ ដូចនេះចូលអ្នកកុំផឹកស្រា និងជក់បារីច្រើន ដើម្បីសុខភាពអ្នក។
  4. គ្រឿងអេឡិចត្រូនិចជាច្រើនដែលអ្នកប្រើប្រាស់រាល់ថ្ងៃដូចជា ៖ ទូរសព្ទ័ដៃ ipad កុំព្យូទ័រ របស់ទាំងនេះនឹងអាចធ្វើឱ្យអ្នកមករដូវមិនទៀងទាត់ ដូចនេះអ្នកមិនត្រូវលេងច្រើនឡើយ។
  5. ការរួមភេទច្រើនពេកក៏អាចប៉ះពាល់ដល់រដូវអ្នកដែរ ព្រោះវាអាចប៉ះពាល់ដល់ស្បូនបាន​ដូចនេះមួយអាទិត្យអ្នកគួរតែប្រព្រឹត្តតែមួយ ទៅពីរដងបានហើយ។
  6. ការទល់លាមកក៏អាចប៉ះពាល់ដែរ ដូចនេះអ្នកគួរតែបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន ដើម្បីងាយស្រួលបត់ជើង នោះរដូវអ្នកនឹងមកទៀងទាត់ ហើយងាយស្រួលទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)