ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលមិនងាយមានផ្ទៃពោះបាន។ តើមាននរណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មនុស្សស្រីដែលធាត់ពេក ឬស្គមពេកនឹងពិបាកមានផ្ទៃពោះខ្លាំងណាស់ ព្រោះអាចប៉ះពាល់ដល់មេជីវិតញីបាន។ ជាពិសេស បុរសដែលស្គមពេកក៏ពិបាកមានកូនដែរ ព្រោះស្ពែម៉ាតូសូអ៊ីតអាចតិចជាងមុន ដោយធ្វើឲ្យដៃស្បូនមិនអាចចាប់ហើយធ្វើការបង្កកំណើតឡើយ។
- នារី និងបុរសដែលចូលចិត្តញ៉ាំស្រា នឹងមិនសូវអាចផលិតកូនបានឡើយ ព្រោះស្ពែម៉ាតូសូអ៊ីត និងមេជីវិតរបស់អ្នកទាំងពីរគឺរងគ្រោះខ្លាំង ដោយធ្វើឲ្យគេទាំងពីរនោះបង្កកំណើតបានឡើយពេលដែលជួបគ្នា។
- មនុស្សស្រីដែលចូលចិត្តញ៉ាំកាហ្វេ ក៏មិនងាយមានកូនដែរ ព្រោះមេជីវិតអ្នកបានធ្លាក់ចុះ ដោយធ្វើឲ្យពិបាកមានផ្ទៃពោះខ្លាំងណាស់។
- ពេលដែលនារីជក់បារី នឹងអាចធ្វើឲ្យអត្រានៃការមានផ្ទៃពោះធ្លាក់ចុះ ព្រោះសារធាតុក្នុងនារី និងផ្សែងអាចបង្អាក់មិនឲ្យអ្នកមានផ្ទៃពោះបានសម្រេចឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីទម្លាប់ទាំងនេះ ទើបអាចមានផ្ទៃពោះបានសម្រេច៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)