បើទោះជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានទឹកប្រទាលកន្ទុយក្រពើក៏ដោយ ក៏ប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថា ភេសជ្ជៈនេះល្អយ៉ាងណាចំពោះសុខភាពរាងកាយ។  (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយចំពោះអ្នកមិនចូលចិត្តក៏អាចនឹងពិចារណាទទួលទានភេសជ្ជៈប្រទាលកន្ទុយក្រពើដែរក្រោយអានអត្ថបទនេះរួច។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃទឹកប្រទាលកន្ទុយក្រពើស្រស់ ៖

១. សុខភាពបេះដូង

ទឹកប្រទាលកន្ទុយក្រពើស្រស់អាចជួយការពារសុខភាពសសៃឈាមបេះដូងតាមរយៈការបង្កើនចរន្តឈាម និងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ ដូច្នេះការទទួលទានទឹកប្រទាលកន្ទុយក្រពើ គឺប្រសើរណាស់ក្នុងការទប់ស្កាត់បញ្ហាផ្សេងៗដែលទាក់ទងនឹងបេះដូង។

២. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងឈាម

ទឹកប្រទាលកន្ទុយក្រពើស្រស់ ជាប្រភពដ៏ប្រសើរនៃជាតិសសៃ B-sitosterol មានប្រសិទ្ធិភាពកម្ចាត់ជាតិកូឡេស្តេរ៉ូលមិនល្អ រួមទាំងជាតិខ្លាញ់ទ្រីគ្លីសេរីទប់ស្កាត់បញ្ហាសសៃឈាម។

៣. សុខភាពថ្លើម

ប្រទាលកន្ទុយក្រពើមានផ្ទុកសម្បូរទៅដោយសារធាតុ phytonutrients សារធាតុចិញ្ចឹមសំខាន់ៗ រួមទាំងជាតិទឹកដែលចាំបាច់សម្រាប់សុខភាពថ្លើម ក៏ដូចជារាងកាយទាំងមូល។ ថ្លើមដែលមានសុខភាពល្អអាចបន្សាបជាតិពុលពីរាងកាយបានយ៉ាងប្រសើរជួយទប់ស្កាត់បញ្ហាសុខភាពផ្សេងៗគួរអោយកត់សម្គាល់។

៤. សុខភាពមាត់ធ្មេញ

ទឹកប្រទាលកន្ទុយក្រពើស្រស់មានលក្ខណៈប្រឆាំងការរលាក និងកម្ចាត់បាក់តេរីដែលជួយទប់ស្កាត់ដោះស្រាយបញ្ហាជំងឺអញ្ចាញធ្មេញ។ ក្រៅពីរួមបញ្ចូលទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងរបបអាហារប្រចាំថ្ងៃ អ្នកក៏អាចខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើសម្រាប់រយៈពេលពី ១ ទៅ ២ នាទីដើម្បីព្យាបាលដំបៅមាត់ផងដែរ។

៥. ព្យាបាលបញ្ហាច្រាលទឹកអាស៊ីតក្រពះ

ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះ ដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណា ត្រូវប្រាកដថា ទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ៕