បុរសច្រើនតែព្រួយបារម្ភអំពីរឿងជាច្រើនទាក់ទងនឹងជីវិតផ្លូវភេទរបស់ខ្លួន។ ការប្រតិបត្តិលើគ្រែក៏ជារឿងដែលពួកគេត្រូវបារម្ភដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បញ្ហាដែលកើតមានជាញឹកញាប់បំផុតមួយនោះគឺថា បុរសមានការបារម្ភអំពីភាពថប់អារម្មណ៍ក្នុងពេលរួមភេទតែម្តង។ ពួកគេអាចខ្វល់ថាតើខ្លួនអាចសប្បាយនឹងដៃគូរបស់ពួកគេឬក៏អត់។ ដូចគ្នានេះដែរ ពួកគេក៏បារម្ភអំពីការឡើងរឹងរបស់លិង្គក្នុងពេលរួមភេទដែរ។
ខាងក្រោមនេះគឺជាបារម្ភដែលកើតមានច្រើនបំផុតដែលបុរសតែងតែខ្វល់ខ្វាយ៖
- តើការសម្រេចកាមខ្លាំងពេកធ្វើឲ្យខ្ញុំអត់កូន៖ គ្មានករណីណាច្បាស់លាស់និយាយអំពីការសម្រេចកកាមដោយខ្លួនធ្វើឲ្យអត់កូននៅឡើយទេ។ បើយើងមិនខ្វស់អំពីឥទ្ធិពលល្អ ឬអាក្រក់ចំពោះសុខភាពទេ វាពិបាកនឹងនិយាយថាការសម្រេចកាមច្រើនពេកធ្វើឲ្យមិនអាចមានកូនណាស់។
- ខ្ញុំចង់ តែនាងបែរជាមិនអាចទៅវិញ៖ មិនត្រូវដាក់សម្ពាធ ឬបង្ខំខ្លួនឯងឲ្យរួមភេទឡើយ។ ការរួមភេទដោយមានការបង្ខិតបង្ខំមិនអាចផ្តល់ភាពរីករាយដល់អ្នក និងដៃគូឡើយ។ នាងស័ក្តសមនឹងទទួលបានពេលវេលារបស់នាង ហើយអ្នកត្រូវតែយល់អំពីរឿងនេះដែរ។ ម៉្យាងវិញទៀត ការរងចាំប្រហែលជាមានតម្លៃសម្រាប់រឿងនេះជាង។
- ខ្ញុំមិនចង់មានភាពស្និទ្ធស្នាលលឿនពេកទេ៖ វាប្រហែលជាពិបាកនឹងជឿណាស់ ប៉ុន្តែបុរសខ្លះត្រូវប្រឈមនឹងរឿងនេះ ជាពិសេសពេលដៃគូមិនចង់ចាប់ផ្តើមការរួមភេទតែម្តង។ ផ្លូវចិត្តអ្នកប្រហែលជាមិនទាន់ត្រៀមខ្លួនចំពោះរឿងនេះរួចទេ ប៉ុន្តែក៏មិនបាច់ខ្លាចថា នាងនឹងចាកចេញពីអ្នកដែរទោះបីជានាងបដិសេធន៍ក៏ដោយ។
- តើទំហំជាបញ្ហាដែរទេ? តើមានអ្វីកើតឡើងទៅបើសិនជាទំហំរបស់ខ្ញុំមិនត្រូវខ្នាត?៖ អ្នកត្រូវតែដឹងរួចមកហើយថា ទំហំមិនមែនជាបញ្ហាឡើយ ព្រោះសរសៃប្រសាទដែលផ្តល់ភាពរំញោចដល់ទ្វារមាសគឺស្ថិតនៅខាងក្រៅទេ។ ដូច្នេះ ការរក្សាឲ្យខាងស្រីរីករាយរហូត ប្រហែលជាមិនមែនមានតែការស៊ូកបញ្ជូលលិង្គក្នុងទ្វារមាសនាងឡើយ។ អ្នកអាចនិយាយបានថា ទំហំវាមិនសូវត្រូវចិត្តមែន ប៉ុន្តែកុំឲ្យតែអ្នកមិនសូវមានជំនាញក្នុងការផ្តល់ភាពស្រើបស្រាលដល់នាងទៅបានហើយ។
- ការថប់អារម្មណ៍៖ នេះគឺជាការព្រួយបារម្ភដ៏ញឹកញាប់បំផុតសម្រាប់បុរសតែម្តង។ អ្នកមិនចាំបាច់ធ្វើអ្វីៗឲ្យល្អឥតខ្ចោះពេកឡើយ។ ចូរបន្ធូរអារម្មណ៍របស់អ្នកដើម្បីរួមភេទ និងរក្សាការគិតឲ្យនៅធម្មតាទាក់ទងនឹងការរួមភេទតែមួយមុខទៅបានហើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកធ្លាប់ញ៉ាំគ្រឿងស្រវឹងមុនពេលរួមភេទ ចូរតមវាសិន ឬញ៉ាំតិចតួចបានហើយ ព្រោះវាអាចនាំឲ្យលិង្គមិនអាចឡើងបានបណ្តោះអាសន្នដែរ។
ការបារម្ភអំពីការរួមភេទរបស់បុរសមិនមែនមានតែប៉ុន្មានចំណុចដែលបានលើកឡើងខាងលើនេះទេ តែវាអាចជាបទពិសោធន៍ដ៏ធំបំផុតដែលបុរសគួរតែយល់ដឹង៕