ស្រ្តីៗគ្នាយើងងាយនឹងភ្លេចអំពីទម្លាប់ថែរក្សាស្បែកណាស់ ដែលវាគឺជាអ្វីដែលអ្នកត្រូវធ្វើវាជារៀងរាល់ថ្ងៃ។ អ្នកគ្រាន់តែស្រមៃថា ពេលភ្ញាក់ពីគេងព្រឹកឡើង តើអ្នកគួរតែធ្វើអ្វីសិន! មិនបាច់ឆ្ងល់ទេ នោះគឺជាការពិនិត្យមើលស្បែករបស់អ្នកហើយថាតើវារលោត និងទន់ដែរទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាអកុសល ការភ្លេចការថែទាំស្បែកអាចធ្វើឲ្យវាទៅជាស្ងួតខ្លាំង រហូតដល់ប្រេះក្រហែងថែមទៀត។ ដូច្នេះហើយ ខ្ញុំសូមណែនាំអំពីគន្លឹះខ្លះៗដែលអ្នកអាចធ្វើបានដើម្បីជួយឲ្យស្បែកាន់តែមានសំណើមឡើងវិញ។
ការបង្គ្រប់ជាតិទឹក
ខណៈពេលដែលយើងមានភាពរវល់ច្រើនពេញមួយថ្ងៃ ដូច្នេះហើយការញ៉ាំទឹកពិតជាមិនបានគ្រប់គ្រាន់ឡើយ។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យស្បែកមនុស្សយើងកង្វះភាពសំណើមបាន។ ណាមួយរាងកាយរបស់យើងទាំងអស់ត្រូវការធ្វើការបានល្អក៏ដោយសារតែទឹកគ្រប់ដែរ។
បន្ថយពេលវេលាងូតទឹក
ពេលនឿយហត់ ហើយបានងូតទឹកម្តងៗពិតជាធ្វើឲ្យរីករាយណាស់ ហើយក៏ចង់ងូតឲ្យយូរដែរ ប៉ុន្តែការចំណាយពេលបាញ់ទឹកលើខ្លួនយូរជាង ១០នាទី អាចងាយនឹងធ្វើឲ្យប៉ះពាល់ដល់ជាតិប្រេងធម្មជាតិរបស់ស្បែកបាន។ ចូរចាំថ្ងៃ ប្រេងនេះមាននាទីការពារស្បែកដើម្បីជួយឲ្យស្បែកទន់។ ដូច្នេះចូរកាត់បន្ថយការងូតទឹកមកត្រឹមតែ ១០នាទី និងកុំងូតទឹកក្តៅអីទោះបីវាជាជួយបន្ថយការឈឺចាប់ក៏ដោយ។ ប៉ុន្តែទឹកក្តៅឧណ្ហៗអាចល្អចំពោះស្បែកជាង។
លាងសម្អាត និងផ្តល់សំណើម
ជាមួយនឹងភាពគគ្រិច ធូលីដី ញើស និងគ្រឿងផាត់មុខដែលនៅពីលើស្បែកនៅពេលថ្ងៃ យកល្អអ្នកគួរតែលាងសម្អាតនៅចុងបញ្ចប់នៃថ្ងៃធ្វើការរបស់អ្នក។ រឿងនេះនឹងជួយថែរក្សារន្ធញើសកុំឲ្យស្ទះដែលនាំឲ្យមានការរលាកបាន។ ក្រោយពីសម្អាតរួច ចូរកុំភ្លេចលាបក្រែមផ្តល់សំណើមដល់ស្បែកផង ដើម្បីកុំឲ្យស្បែកបាត់បង់សំណើម។
បំបាត់ស្រ្តេស
ស្រ្តេសមានឥទ្ធិពលមួយមកលើសុខភាពស្បែកនោះគឺការជ្រួញផ្នត់ៗនៅលើថ្ងាសតែម្តង។ វាក៏ប៉ះពាល់ទៅលើគុណភាពរបស់ស្បែកដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកចង់ឲ្យស្បែកមើលទៅស្រស់ស្រាយ មធ្យោបាយដ៏ល្អបំផុតនោះគឺដោះស្រាយស្រ្តេសឲ្យបានសិន។ ចូរចំណាយពេលដើរ ឬធ្វើទម្លាប់ថ្មីវិញ៕