ស្រ្តីគ្រប់រូបតែងប្រាថ្នាចង់បានសក់ដែលភ្លឺរលោង និងសុខភាពល្អ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកកំពុងតែសុបិន្តចង់បានសក់ដែលវែងត្រង់ ហើយរលោងជាប់នោះ អ្នកពិតជាជ្រើសរើសការអានអត្ថបទត្រឹមត្រូវហើយ ព្រោះយើងនឹងផ្តល់ជាដំណោះស្រាយបញ្ហានេះដោយប្រើគ្រឿងផ្សំធម្មជាតិទាំងអស់ដែលអ្នកអាចរកបានដោយខ្លួនឯង។ 

ការព្យាបាលសក់ដោយប្រើខ្ទឹមបារាំងគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត។ អ្នកជំនាញខាងរោគសើស្បែកបានរកឃើញថា ដំណោះស្រាយដោយប្រើរុក្ខជាតិធម្មជាតិបែបនេះគឺមិនមានផលរំខានដល់សក់ និងស្បែកក្បាលឡើយ។ ចំពោះលទ្ធផលវិញគឺអាចមើលឃើញក្នុងរយៈពេលប្រើប្រាស់មួយខែឡើងទៅបើសិនជាអនុវត្តបានទៀងទាត់។ 

ខ្ទឹមបារាំងមានប្រយោជន៍ក្នុងការផ្តល់ជីវជាតិដល់សក់ និងស្បែកក្បាលព្រោះតែវាសម្បូរជាតិស្ពាន់ធ័រខ្ពស់ អាចទៅភ្ញោចដល់ការផលិតសារធាតុកូឡាជែនបាន។ កូឡាជែននេះហើយគឺមានសារៈសំខាន់បំផុតក្នុងការលូតលាស់របស់សក់។ 

អ្វីដែលត្រូវធ្វើ៖

  • យកខ្ទឹមបារាំងពីរ ទៅបួនដុំ
  • ច្របាច់យកតែទឹក
  • យកទឹករបស់វាទៅម៉ាស្សាលើស្បែកក្បាល ជាពិសេសកន្លែងដែលទូលាយខ្លាំង ហើយទុកចោល ១៥នាទី ទៅមួយម៉ោង
  • ក្រោយមកអ្នកអាចលាងសម្អាតសក់ចេញជាមួយនឹងសាប៊ូកក់សក់ធម្មតាបានហើយ

អ្នកគួរតែធ្វើបែបនេះយ៉ាងហោចណាស់ ២ដងក្នុងមួយខែ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ ក្លិនរបស់ខ្ទឹមបារាំងអាចនឹងពិបាកទទួលយកបន្តិចហើយ ប៉ុន្តែវានឹងបាត់ទៅវិញដោយខ្លួនឯងនាពេលឆាប់ៗកាលណាអ្នកប្រើសាប៊ូកក់សក់រួច៕