ថ្លើមមនុស្សយើងដើរតួនាទីច្រើនណាស់ដូចជា ការរំលាយអាហារ ប្រព័ន្ធភាពស៊ាំ ព្រមទាំងរក្សាទុកជីវជាតិដែលបឺតស្រូបចេញពីអាហារយើងញ៉ាំ។ ក្រៅពីនេះ ថ្លើមក៏មានសមត្ថភាពបញ្ចេញសារធាតុគីមីជាច្រើនដែលរាងកាយត្រូវការនៅពេលសម្រាកផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្លើមដែលធ្វើការបានល្អ និងមានសុខភាពល្អ អាចជួយច្រោះជាតិពុលពីក្នុងខ្លួន សម្រួលដល់សមាសធាតុក្នុងឈាម និងជួយដល់ការបំលែងជីវជាតិដែលបឺតស្រូបក្នុងពោះវៀនតូច។ យ៉ាងណាមិញ បើសិនជាអ្នកដឹងថា ថ្លើមកំពុងតែធ្វើការមិនបានល្អ និងពោរពេញទៅដោយជាតិពុល យកល្អគួរតែបញ្ចូលអាហារខាងក្រោមនេះទៅក្នុងរបបអាហារ ដើម្បីសម្អាតជាតិពុលដែលមានក្នុងថ្លើមទៅ។

រមៀត

គ្រឿងផ្សំធ្វើម្ហូបមួយនេះ ពេញនិយមណាស់ ហើយក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការលាងសម្អាតថ្លើមបានល្អដែរ ព្រមទាំងជួយដល់ការរំលាយជាតិខ្លាញ់ថែមទៀតផង។ រមៀតផ្ទុកទៅដោយសារធាតុ Curcumin មាននាទីក្នុងការផលិត Glutathione S-transferase ដែលអាចជួយច្រោះជាតិពុលក្នុងថ្លើមបាន។ ក្រៅពីនេះ វានឹងជួយបង្កើតកោសិកាថ្លើមខូចៗឡើងវិញដែរ។ 

បន្លែពណ៌បៃតង

អាហារមួយប្រភេទទៀតដែលអ្នកគួរតែបញ្ចូលក្នុងរបបអាហារគឺបន្លែពណ៌បៃតង ព្រោះថ្លើមចូលចិត្តអាហារបែបនេះណាស់។ កាលណាបន្លែនោះកាន់តែមានពណ៌បៃតងកាន់តែល្អ។ ស្ពៃស្ពីណាច មានសធាតុសម្អាតច្រើនណាស់ ដែលត្រូវបានគេដឹងថា ជួយភ្ញោចដល់លំហូរទឹកប្រមាត់ទៀតផង។ 

តែបៃតង

អ្នកក៏គួរតែញ៉ាំតែបៃតងសម្រាប់របបអាហារមួយផ្នែករបស់អ្នកដែរ ព្រោះវាសម្បូរទៅដោយអង់ទីអុកស៊ីដង់ឈ្មោះថា Catechins ដែលជួយដល់មុខងាររបស់ថ្លើម។ វាអាចជួយបន្ថយការកកកុញរបស់ជាតិខ្លាញ់នៅលើសាច់ថ្លើមផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការញ៉ាំតែបៃតងពីរទៅបីពែងក្នុងមួយថ្ងៃ នឹងជួយឲ្យថ្លើមកាន់តែមានសុខភាពល្អ។ 

ផ្លែប័រ

ផ្លែប័រត្រូវបានគេរកឃើញថា ជាផ្លែឈើដ៏អស្ចារ្យដែលផ្ទុកទៅដោយសារធាតុ Glutathione ដែលថ្លើមត្រូវការដើម្បីកំចាត់ជាតិពុលគ្រោះថ្នាក់ដែលមានក្នុងសរីរាង្គមួយនេះ ហើយក៏ជួយឲ្យមានដំណើរការណ៍មុខងារកាន់តែល្អថែមទៀតដែរ។ 

ផ្លែប៉ោម

ខណៈពេលដែលគេនិយាយថា ការញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃមិនត្រូវការពេទ្យព្យាបាល តែសារធាតុ Malic Acid ក្នុងផ្លែឈើមួយនេះពិតជាធ្វើការយ៉ាងល្អសម្រាប់បោសម្អាតជាតិពុល ព្រមទាំងភ្នាក់ងារបង្កជំងឺមហារីកផ្សេងៗទៀតក្នុងឈាមផង។ ផ្លែប៉ោមក៏មានសារធាតុ Pectin ដែលជាជាតិសរសៃរលាយមួយប្រភេទ អាចបំបាត់ជាតិពុល និងកូឡេស្តេរ៉ុលពីក្នុងឈាមបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង