ការកើនឡើងជាតិខ្យល់ ឬឧស្ម័នក្នុងក្រពះ និងពោះវៀនយូរៗទៅអាចនាំឲ្យឈឺចាប់បែបរមួលៗ តឹងពោះ ព្រមទាំងហើមពោះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យើងច្រើនតែផោមច្រើនដងក្នុងមួយថ្ងៃប៉ុន្តែនៅពេលវាមិនអាចផោមចេញ វាប្រហែលជាដោយសារតែការរាករូស ឬទល់លាមកហើយទើបមិនអាចឲ្យខ្យល់ចេញពីក្នុងពោះវៀនបាន។ យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីធម្មតាខ្លះៗដែលអាចបំបាត់ការហើមពោះតាមបែបធម្មជាតិបាន៖

ញ៉ាំតែ

មធ្យោបាយព្យាបាលបែបធម្មជាតិមួយដែលអាចជួយបំបាត់ជាតិខ្យល់ដែលកំពុងតែកកកុញក្នុងពោះវៀនគឺការញ៉ាំតែ។ តែខ្ញី ឬជីអង្កាម គឺជាឧទាហរណ៍ដ៏ល្អសម្រាប់ជួយបំបាត់ការហើមពោះ។ 

យ៉ាអួរ

ការញ៉ាំយ៉ាអួអាចផ្តល់នូវការបំបាត់អាការៈហើមពោះបានភ្លាមៗ ដោយសារតែវាផ្ទុកទៅដោយប្រូបាយអូទិច សម្រាប់ជួយឲ្យមានតុល្យភាពដល់បាក់តេរីល្អៗក្នុងពោះវៀន។ ប៉ុន្តែបើសិនជាអ្នកមានបញ្ហាប៉ះពាល់ ឬញ៉ាំអាហារមានជាតិឡាក់តូសមិនបាន យកល្អគួរតែប្រើមធ្យោបាយព្យាបាលផ្សេងទៅ។ 

ធ្វើចលនារាងកាយ

ដំណោះស្រាយមួយផ្សេងទៀតគឺចំណាយពេលកន្លះម៉ោងដើម្បីដើរ ឬរត់ ១៥នាទី។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាអ្នកធ្វើចលនារាងកាយ ការកន្ត្រាក់សាច់ដុំរបស់អ្នកអាចជួយបំបាត់ការកកុញខ្យល់ក្នុងពោះវៀនបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង