កំពស់ គឺជាអ្វីមួយដែលភាគច្រើននៃពួកយើងចង់បានដើម្បីបង្កើនទំនុកចិត្ត ឬភាពជឿជាក់លើខ្លួនឯងពេលឈរនៅក្បែរអ្នកដទៃ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាធម្មតាការលូតកំពស់មានទំនាក់ទំនងទៅនឹងកត្តាហ្សែន, លំហាត់ប្រាណ ព្រមទាំងប្រភេទនៃចំណីអាហារដែលយើងទទួលទាន។ ដូច្នេះប្រសិនបើអ្នកចង់កើនកម្ពស់បន្ថែម អ្នកត្រូវដឹងអំពីប្រភេទនៃអាហារបែបណាដែលមានប្រសិទ្ធិភាពរក្សាភាពរឹងមាំ ក៏ដូចជាជួយដល់ការលូតលាស់នៃឆ្អឹង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលអ្នកគួរទទួលទាន ប្រសិនបើចង់លូតកម្ពស់កាន់តែខ្ពស់ ៖

១. អាហារផ្សំឡើងពីទឹកដោះគោ

ឈីស, យ៉ាអួរ, បឺរទឹកដោះគោ និងអាហារផ្សំឡើងពីទឹកដោះគោផ្សេងៗមានផ្ទុកសម្បូរទៅដោយវីតាមីន A, B, D និង E ព្រមទាំងជាតិកាល់ស្យូមដែលចាំបាច់សម្រាប់បង្កើនការលូតលាស់ឆ្អឹងមានសុខភាពល្អរឹងមាំ។

២. សាច់មាន់

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលជួយបង្កើនការលូតលាស់ឆ្អឹង និងសាច់ដុំ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរទទួលទានសាច់មាន់ឱ្យបានយ៉ាងហោចណាស់ ៥០ ក្រាមក្នុងមួយថ្ងៃជាប្រចាំ។

៣. ស៊ុត

ប្រភពដ៏ល្អបំផុតមួយទៀតនៃជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងសាច់ដុំ គឹស៊ុត។ ដូច្នេះប្រសិនបើអ្នកចង់លូតកម្ពស់ថែមនោះ កុំភ្លេចបន្ថែមស៊ុតក្នុងរបបអាហារប្រចាំថ្ងៃ។ ដើម្បីឆាប់កើនកម្ពស់ ចូរទទួលទានស៊ុតឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។

៤. ផ្លែចេក

មានផ្ទុកសម្បូរទៅដោយជាតិម៉ង់កាណែស, កាល់ស្យូម, ប៉ូតាស្យូម និងប្រូបាយអូទិកដែលល្អសម្រាប់រាងកាយទាំងមូល ក៏ដូចជាសុខភាពឆ្អឹង រួមទាំងសាច់ដុំ។

៥. សណ្ដែកសៀង

ក៏ជាប្រភពដ៏ប្រសើរនៃជាតិប្រូតេអ៊ីនដែលជួយបង្កើនការលូតលាស់នៃជាលិកា និងឆ្អឹង។ អ្នកនឹងទទួលបានកម្ពស់បន្ថែមគួរឱ្យភ្ញាក់ផ្អើល ដោយគ្រាន់តែព្យាយាមទទួលទានសណ្ដែកសៀងត្រឹម ៥០ ក្រាមក្នុងមួយថ្ងៃ។

៦. ត្រីសម្បូរខ្លាញ់

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន D ដែលជួយដល់រាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ល្អសម្រាប់ការលូតលាស់នៃឆ្អឹង។ ជាតិប្រូតេអ៊ីននៃត្រីក៏ជួយពង្រឹង និងរក្សាសុខភាពឆ្អឹង ព្រមទាំងសាច់ដុំល្អប្រសើរបង្កើនការលូតកំពស់ផងដែរ៕