+ គ្រឿងផ្សំ​
– ពោះជ្រូក (​ពោះវៀនតូច​-​ធំ​) ១ គីឡូ​
– ម្សៅ​បំពង ១ កញ្ចប់ ២៥​ក្រាម​
– ខ្ទឹមស ១​មើម​
– ក្រូចឆ្មា ២​ផ្លែ​
– ម្ទេស (​តាម​ចំណង់​ចំណូលចិត្ត​)
– ទឹកត្រី ៣​ស្លាបព្រា​បាយ​
– ប៊ីចេង កន្លះ​ស្លាបព្រា​បាយ​
– ស្ករស ១​ស្លាបព្រា​បាយ
– ម្សៅ​រ៉​ឌី កន្លះ​ស្លាបព្រា​បាយ​
– អំបិល កន្លះ​ស្លាបព្រា​បាយ​
– ប្រេងឆា ១​ចានចង្កឹះ​
– ស្លឹក​ក្រូច ២​សន្លឹក​
– សាឡាដ​
– ត្រសក់​
– ការ៉ុត​
– ជី​ពង​ទា​កូន​

+ វិធី​ធ្វើ​
– លាង​បន្លែ​ឲ្យ​ស្អាត រៀប​សាឡាដ ជី ចិត​ត្រសក់ ការ៉ុត ដាក់​ចាន ។​
– លាង​ពោះជ្រូក​ឲ្យ​ស្អាត​ដាក់​ស្ងោ ហែក​ស្លឹក​ក្រូច​ដាក់​ស្ងោ​ជាមួយ​ដើម្បី​កុំ​ឲ្យ​មាន​ក្លិនឆ្អាប ស្ងោ​ប្រហែល​១៥ នាទី ស្ងោរ​ឲ្យ​ផុយ​ឆ្អិន រួច​ស្រង់​ចេញ បន្ទាប់មក​យកមក​ហាន់​ខ្លីៗ​ល្មម
-​យក​ម្សៅ​បំពង ដាក់​ទឹក​ក្ដៅ​ឧណ្ណ​ចូល​បន្តិច​លៃ​ឲ្យ​វា​ខាប់​ល្មម តប់​ជាមួយ​ទឹក​ក្ដៅ​រួច ដាក់​ម្សៅ​រ៉​ឌី ស្ករស​មួយ​ចុង​ស្លាបព្រា​បាយ កូរ​ឲ្យ​រលាយ​គ្រឿង​ចូលគ្នា ដាក់​ពោះជ្រូក​ដែល​ហាន់​ហើយ​ចូល​
– ដាក់​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​ដាក់​ប្រេងឆា​ចូល​ទុក​ក្ដៅ​ល្មម សឹម​ដាក់​ពោះជ្រូក​ចូល​បំពង​ឲ្យ​ក្រហមឆ្អិន
– បុក​ខ្ទឹមស ម្ទេស ដាក់​ស្ករស ជាមួយគ្នា រួច​ច្របាច់​ក្រូចឆ្មា​ដាក់ បន្ទាប់មក​ដាក់​ប៊ីចេង ទឹកត្រី កូរ​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច អាច​ថែមថយ​រសជាតិ​តាម​ការចូល​ចិត្ត​ចំពោះ​ទឹកត្រី​កោះកុង (​យក​ពោះជ្រូក​បំពង​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ និង​ទឹកត្រី​កោះកុង​) ៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង