ស្ត្រីដែលរៀបការហើយសុទ្ធតែរំពឹងថាចង់បានកូនគ្រប់គ្នា។ ប៉ុន្តែអ្នកខ្លះមិនអាចសំរេចដូចបំណងទេទោះបីជាគេខំប្រឹងយ៉ាងណាក៏ដោយ។តើនេះមកពីមូលហេតុអ្វី? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការគេងយប់ជ្រៅពេកធ្វើឲ្យប៉ះពាល់ដល់ស្បូនជាខ្លាំង។ ដូចនេះ មិនថាអ្នកការងារច្រើនយ៉ាងណាទេ គួរតែចូលគេងពីព្រលឹមទើបអាចការពារសុខភាពអ្នកបានល្អ។
- ការមានអារម្មណ៍មិននឹងនរ អន្ទះសាចង់បានកូនក៏ជាមូលហេតុមិនងាយមានផ្ទៃពោះដែរ។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យស្ងប់ ទើបអាចមានកូនបានសម្រេច។
- ការមានទម្លាប់អាក្រក់ដូចជាចូលចិត្តផឹកកាហ្វេច្រើន ការជក់បារីនិងផឹកស្រា ប្រើថ្នាំស្រកទម្ងន់ផ្តេសផ្តាស ឬថ្នាំពន្យារកំនើតជាដើម។
- អាយុក៏ជាមូលហេតុមួយដែរ បើអ្នកមានអាយុច្រើនវាពិបាកក្នុងការមានផ្ទៃពោះណាស់។ ដូចនេះ ប្រសិនជាអាច អ្នកគួរតែយកកូនទាន់អាយុនៅក្មេង មិនគួរទុកយូរឡើយ ព្រោះអាចពិបាកមានផ្ទៃពោះ ហើយក៏រាងពិបាកកើតផងដែរ។
- ការធាត់ខ្លាំងក៏ជាមូលហេតុមួយដែរ។ ដូចនេះ អ្នកគួរតែរក្សាទម្ងន់អ្នកឲ្យបាននឹងនរ ទើបអាចធ្វើឲ្យអ្នកមានផ្ទៃពោះបានសម្រេច។ ដូចនេះអ្នកគួរតែចៀសវាងកុំប្រព្រឹត្តចំនុចទាំងអស់នេះដើម្បីកូនដែលអ្នករំពឹងចង់បាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855