វិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយដើម្បីរក្សាសុខភាពសួតល្អប្រសើរ គឺការជ្រើសរើសរបបអាហារបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ។  (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ហើយថាតើអាហារបែបណាទៅដែលល្អសម្រាប់សុខភាពសួត? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សា ក៏ដូចជាបង្កើនសុខភាពសួត ៖

១. ផ្លែប៉ោម

ជាប្រភពដ៏ប្រសើរនៃអាស៊ីត phenolic និងសារធាតុ flavonoids ដែលជួយអោយសួតមានសុខភាពល្អ ហើយសកម្ម។

២. ម្ទេសក្រហម

មានផ្ទុកសម្បូរទៅដោយសារធាតុ capsaicin ជួយរំញោចការបញ្ចេញទឹករំអិល និងការពារភ្នាសទឹករំអិលនៃផ្លូវដង្ហើមពីក្រោមដល់លើ។ ម្ទេសក្រហមក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ដែលមានឥទ្ធិពលជួយកាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺហឺតផងដែរ។

៣. ផ្លែទទឹម

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងអាស៊ីត ellagic ដែលមានប្រសិទ្ធិភាពជួយពន្យឺតការលូតលាស់នៃដុំសាច់​​ និងទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីកសួត។

៤. ទឹក

ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយដែរ សួតត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អជៀសផុតពីបញ្ហាផ្សេងៗ។ សួតស្ងួតងាយនឹងទទួលរងការរលាក ហើយមិនអាចដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះចូរព្យាយាមទទួលទានទឹកអោយបានយ៉ាងហោចណាស់ពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃ។

៥. គ្រាប់ធញ្ញជាតិ

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣។ ការទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺហឺត ព្រមទាំងបញ្ហាផ្លូវដង្ហើមជាច្រើនផ្សេងទៀត។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកល្អសម្រាប់សុខភាពសួត និងរាងកាយទាំងមូលផងដែរ។

៦. បន្លែ Cruciferous

រួមមានស្ពៃក្ដោប, ផ្កាស្ពៃ, ផ្កាខាត់ណា និងពន្លកផ្កាស្ពៃមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, វីតាមីន C និងសារធាតុក្លរ៉ូភីលដែលជួយបន្សាបជាតិពុល និងទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសួតគួរអោយកត់សម្គាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង