ស្រ្តីដែលឈានចូលក្នុងវ័យរាំងរដូវមុនអាយុ ៤៥ឆ្នាំ ទំនងជាមានឱកាសកើតជំងឺមហារីកប្លោកនោមជាងស្រ្តីរាំងរដូវក្រោយអាយុ ៥០ឆ្នាំ រហូតដល់ ៤៥ភាគរយឯណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែ បើសិនជាស្រ្តីាំងនេះជក់ធ្លាប់ជក់បារីទៀត ការប្រឈមនឹងមហារីកប្លោកនោមគឺខ្ពស់ជាងស្រ្តីរាំងរដូវធម្មតា រហូតដល់ ៥៣ភាគរយឯណោះ។
ក្រៅពីជក់បារី ដែលជាហេតុផលនាំឲ្យប្រឈមកាន់តែខ្ពស់នឹងមហារីកប្លោកនោមនោះ កត្តាផ្សេងៗទៀតដូចជា បម្រែបម្រួលអ័រម៉ូនក៏នាំឲ្យឆាប់រាំងរដូវដែរ។ ជាទូទៅ បុរសមានឱកាសកើតជំងឺមហារីកប្លោកនោមជាងស្រ្តីរហូតដល់ ៣ដង ប៉ុន្តែអត្រានៃការស្លាប់លើស្រ្តីដោយសារតែជំងឺនេះខ្ពស់ជាងបុរស ប្រហែល ៤០ភាគរយដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)កាលណាក្ររកឃើញជំងឺនេះ កត្តាហ្សែន និងអ័រម៉ូនអាចជាហេតុផលមួយចំនួនសម្រាប់ភាពខុសគ្នាទាំងនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញឲ្យដឹងថា វាមិនទំនងសោះដែលថា កត្តាជាច្រើនដូចជា អាយុពេលចាប់ផ្តើមមករដូវ ចំនួនការមានផ្ទៃពោះ ការប្រើថ្នាំពន្យាកំណើត ឬប្រើថ្នាំអ័រម៉ូន មានជាប់ទាក់ទងនឹងជំងឺមហារីកប្លោកនោម៕