ការពិបាកអានអក្សរ និងសរសេរអក្សរគឺជាបញ្ហាជាញឹកញាប់មួយសម្រាប់កុមារ ហើយវាមិនមែនតែងតែបញ្ជាក់ថា គេមានពិការភាពខាងផ្នែករៀនសូត្រឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែក្មេងដែលមានពិការភាពខាងផ្នែករៀនសូត្រច្រើនតែបង្ហាញអាការៈជាច្រើនដែលមិនធូរស្រាលមកវិញទោះបីជាមានរយៈពេលយូរហើយក៏ដោយ។ យ៉ាងណាមិញ អាការៈញឹកញាប់ដែលបញ្ជាក់ថា ក្មេងមានពិការភាពខាងផ្នែករៀនសូត្រនោះមានដូចជា៖
- មានបញ្ហាច្រើនជាមួយនឹងការអាន សរសេរ ឬគិតលេខ
- មិនអាចយកចិត្តទុកដាក់ និងធ្វើទៅតាមការណែនាំបាន
- ពិបាកក្នុងការរបៀបចំអ្វីមួយឲ្យមានរបៀប
- ពិបាកបញ្ជាក់អំពីការគិតរបស់ពួកគេ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូលចិត្តធ្វើអ្វីៗដោយមិនមានការគិតពិចារណាជាមុន៕